រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់លោក Johann Wadephul បាននិយាយកាលពីថ្ងៃពុធថា បណ្តាប្រទេសនៅអាស៊ីកណ្តាល ត្រូវធ្វើរឿងបន្ថែមទៀត ដើម្បីអនុវត្តតាមទណ្ឌកម្មប្រឆំាងរុស្ស៊ី ហើយលោកបានអំពាវនាវឲ្យប្រទេសដៃគូ បន្តគាំទ្រកិច្ចខិតខំ ដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ។
លោក Wadephul និយាយថា សម្ពាធត្រូវការលើទណ្ឌកម្ម ហើយការបោះឆ្នោត គឺជាការសម្រេចចិត្តរបស់អ៊ុយក្រែន ក្រោយកាសែត Financial Times រាយការណ៍ថា នៅថ្ងៃទី ២៤ ខែកុម្ភៈ ខាងមុខនេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy នឹងប្រកាសផែនការសម្រាប់ការបោះឆ្នោតប្រធានាធិបតី និងការធ្វើប្រជាមតិ ។
ប្រភពដែលនៅស្និតនឹងបញ្ហានេះ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ពេលវេលាកំណត់ហាក់មិនទាន់ប្រាកដប្រជានោះទេ ។
លោក Wadephulនិយាយថា ជាការឆ្លើយតបចំពោះសង្រ្គាមឈ្លានពានរបស់រុស្ស៊ី ពួកយើងដាក់ទណ្ឌកម្ម ដើម្បីទប់ស្កាត់ម៉ាស៊ីនសង្រ្គាមរបស់រុស្ស៊ី ។ លោកចង់បញ្ជាក់ឲ្យបានច្បាស់នៅថ្ងៃនេះថា ការគេចវេះ និងគាំទ្រសង្គ្រាមឈ្លានពានរបស់រុស្ស៊ី បានគំរាមកំហែងដោយផ្ទាល់លើផលប្រយោជន៍សន្តិសុខរបស់សហភាពអឺរ៉ុប ។
លោកបន្តថា ដូច្នេះហើយ លោកត្រូវតែស្នើសុំឲ្យរដ្ឋមន្រ្តីការបរទេសអាស៊ីកណ្តាល បង្កើនកិច្ចខិតខំរបស់ពួកគេ ដើម្បីប្រយុទ្ធប្រឆាំងនឹងការគេចវេះទណ្ឌកម្ម និងសម្របសម្រួលយ៉ាងដិតដល់ជាមួយសហភាពអឺរ៉ុប ៕