អ៊ុយក្រែន៖ ក្រុមគ្រួសារមួយមានសមាជិក ៥នាក់បានស្លាប់ក្នុងទីក្រុង Chernihiv ជាអ្វីដែលអាជ្ញាធរអ៊ុយក្រែននិយាយថា គឺជាការវាយប្រហាររបស់រុស្ស៊ី។ អង្គភាពសេវាសង្គ្រោះបន្ទាន់រដ្ឋប្រទេសអ៊ុយក្រែន បានចែករំលែកវីដេអូដែលបង្ហាញពីបុគ្គលិកសង្គ្រោះកំពុងរកឃើញសាកសពកុមារ ៣នាក់ និងឪពុកម្ដាយរបស់ពួកគេ។

អង្គភាពសេវាសង្គ្រោះបន្ទាន់និយាយថា សាកសពរួមមនុស្សធំ ២នាក់ ក្មេងស្រីអាយុ ១២ឆ្នាំម្នាក់ និងបងប្អូនភ្លោះអាយុ ៣ឆ្នាំ ២នាក់។ អភិបាលក្រុងភាគជើងនិយាយថា វាជាការជួបប្រទះចំពោះការបាត់បង់ជីវិតមនុស្ស និងការបំផ្លាញដ៏ច្រើនក្នុងពេលមានការបាញ់ផ្លោងដោយកាំភ្លើងធំ និងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី៕
អត្ថបទ៖ ប៊ុនថន