ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកបានបង្ហាញថា គណបក្សជាតិនិយមបង់ក្លាដែស ( Bangladesh Nationalist Party )បានឈ្នះការបោះឆ្នោតសភាដ៏សំខាន់មួយនៅថ្ងៃសុក្រ១៣កុម្ភៈនេះ ខណៈសន្លឹកឆ្នោតត្រូវបានរាប់ពេញមួយយប់នៅក្នុងការបោះឆ្នោតដ៏សំខាន់មួយ ដែលត្រូវគេរំពឹងថានឹងស្តារស្ថិរភាពនយោបាយឡើងវិញ។
ការបោះឆ្នោតសភាដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍១២កុម្ភៈសប្ដាហ៍នេះ គឺជាការបោះឆ្នោតលើកដំបូងរបស់ប្រទេសបង់ក្លាដែសចាប់តាំងពីការបះបោរជំរុញដោយចលនា Gen Z កាលពីឆ្នាំ ២០២៤ ដែលបានផ្តួលរំលំនាយករដ្ឋមន្ត្រីលោកស្រី Sheikh Hasina។


