ប្រជាជនអ៊ុយក្រែន រាប់ម៉ឺននាក់ពុំមានអគ្គិសនីនិងកម្ដៅប្រើប្រាស់ ក្រោមការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ី

2026/02/13 04:45:02 pm        155

ក្រុមមន្ត្រីបាននិយាយថា កងកម្លាំងរុស្ស៊ី បានវាយសន្ធាប់លើអ៊ុយក្រែន ដោយប្រើយានដ្រូនរាប់រយគ្រឿង និងមីស៊ីលបាលីស្ទិកជាង ២០គ្រប់ កាលពីយប់ថ្ងៃព្រហស្បតិ៍ (១២ កុម្ភៈ) ដោយបានបំផ្លាញប្រព័ន្ធថាមពលដ៏លំបាកសម្រាប់ទៅហើយរបស់អ៊ុយក្រែន ឱ្យកាន់តែធ្ងន់ធ្ងរថែមទៀត និងធ្វើឱ្យមនុស្សរាប់ម៉ឺននាក់ក្នុងរដ្ឋធានីគីវ និងទីក្រុងមួយចំនួន ពុំមានថាមពលកម្ដៅ ចរន្តអគ្គិសនី និងទឹកប្រើប្រាស់។

រុស្ស៊ី បានបង្កើនយុទ្ធនាការវាយប្រហារតាមច្រកអាកាសក្នុងរដូវរងារបស់ខ្លួន ដាក់គោលដៅលើបណ្តាញអគ្គិសនីរបស់អ៊ុយក្រែន ដោយធ្វើឱ្យទីក្រុងធំៗធ្លាក់ចូលទៅក្នុងភាពត្រជាក់និងភាពងងឹតរយៈពេលយូរ ក្រោមសីតុណ្ហភាពត្រជាក់ដ៏កំណាច។

ក្នុងទីក្រុងគីវតែមួយប៉ុណ្ណោះ អគារលំនៅឋានប្រហែល ៣.៥០០ខ្នង ពុំមានប្រព័ន្ធកម្ដៅប្រើប្រាស់នោះទេកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំចុងក្រោយបំផុតនេះ បានកាត់ផ្ដាច់ការផ្គត់ផ្គង់ដល់អគារខ្ពស់ៗរាប់ពាន់ខ្នង ដែលបានរងផលប៉ះពាល់រួចទៅហើយក្នុងការវាយប្រហារលើកមុន នេះបើយោងតាមការលើកឡើងរបស់លោកអភិបាលក្រុងគីវ Vitali Klitschko។ កំពង់ផែសមុទ្រខ្មៅរបស់ក្រុងអូដេសា ត្រូវបានវាយប្រហារដល់ទៅ ២លើក ក្នុងពេលតិចជាង ២៤ម៉ោង។

ក្រុមហ៊ុនថាមពលឯកជន DTEK បាននិយាយថា រោងចក្រថាមពលកម្ដៅមួយរបស់ខ្លួនត្រូវបានកំណត់គោលដៅ ហើយក្រុមគ្រួសារជាង ១សែនគ្រួសារ មិនមានអគ្គិសនីប្រើប្រាស់។ កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបាញ់មីស៊ីលបាលីស្ទិកចំនួន ២៤គ្រាប់ មីស៊ីលតម្រង់គោលដៅ ១គ្រាប់ និងយានដ្រូនចំនួន ២១៩គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ ហើយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន បានបាញ់ទម្លាក់ ឬបន្សាបមីស៊ីលចំនួន ១៦គ្រាប់ និងយានដ្រូនចំនួន ១៩៧គ្រឿង៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm