មន្ត្រីព្រំដែនអាមេរិក៖ លោក Trump សម្រេចចិត្តបញ្ចប់កំណើននៃការនិរទេសជនអន្តោប្រវេសន៍នៅរដ្ឋ Minnesota

2026/02/13 05:04:37 pm        126

លោក Tom Homan មន្ត្រីជាន់ខ្ពស់ផ្នែកព្រំដែនរបស់សេតវិមាន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១២ កុម្ភៈ) ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានយល់ព្រមបញ្ចប់កំណើននៃយុទ្ធនាការនិរទេសដែលមិនធ្លាប់មានពីមុនមកនិងចម្រូងចម្រាសខ្លាំងរបស់លោក លើជនអន្តោប្រេវសន៍នៅរដ្ឋ Minnesota ដោយភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ជាច្រើននាក់ នឹងវិលត្រឡប់ទៅរដ្ឋប្រចាំការរបស់ពួកគេវិញ ក្នុងរយៈពេល ១សប្តាហ៍បន្ទាប់។

ក្រោមប្រតិបត្តិការដែលដាក់ឈ្មោះថា «Metro Surge» លោក Trump បានដាក់ពង្រាយភ្នាក់ងារអន្តោប្រវេសន៍ប្រដាប់ដោយអាវុធប្រហែល ៣ពាន់នាក់ នៅចុងខែមករា ដើម្បីនិរទេសជនអន្តោប្រវេសន៍នៅរដ្ឋ Minnesota។ លោកបានហៅប្រតិបត្តិការនេះថាជា «ប្រតិបត្តិការនិរទេសដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក» ប៉ុន្តែមានការជំទាស់និងការរិះគន់ខ្លាំងពីអភិបាលរដ្ឋ លោក Tim Walz ក៏ដូចជាការមិនពេញចិត្តពីប្រជាជនក្នុងតំបន់ ដែលបាននាំគ្នាចេញតវ៉ាតាមដងផ្លូវនៃទីក្រុងធំៗមួយចំនួនរបស់រដ្ឋ។

កាលពីខែមករាកន្លងទៅ ភ្នាក់ងារអន្តោប្រវេសន៍បានបាញ់សម្លាប់ពលរដ្ឋអាមេរិកពីរនាក់ ក្នុងហេតុការណ៍ដាច់ដោយឡែកពីគ្នា នៅទីក្រុង Minneapolis ហើយជម្លោះរបស់លោក Trump ជាមួយរដ្ឋ Minnesota បានផ្ទុះឡើងទៅជាវិបត្តិនយោបាយដ៏តានតឹងបំផុតមួយដែលលោកបានជួបប្រទះ ក្នុងអាណត្តិប្រធានាធិបតីរបស់លោក។

លោក Homan បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយនៅការិយាល័យសហព័ន្ធខាងក្រៅទីក្រុង Minneapolis ថា៖ «លោកបានស្នើឡើង ហើយលោកប្រធានាធិបតី Trump បានយល់ស្របថា ប្រតិបត្តិការបង្ក្រាបនេះនឹងត្រូវបញ្ចប់ ដូច្នេះប្រតិបត្តិការ Metro Surge កំពុងបញ្ចប់ហើយ»។ កាលពីមួយសប្តាហ៍មុន លោក Homan បានប្រកាសថា ភ្នាក់ងារអន្តោប្រវេសន៍ប្រហែល ៧០០នាក់ ក្នុងចំណោម ៣.០០០នាក់ដែលបានដាក់ពង្រាយនៅទីនោះ នឹងត្រូវដកចេញ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        107
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        100
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm