អាមេរិកបញ្ជាក់ថា ខ្លួនបានដកទ័ពចេញពីមូលដ្ឋានយោធា Al-Tanf ហើយ ខណៈកងទ័ពស៊ីរីចូលគ្រប់គ្រង

2026/02/13 06:00:32 pm        76

សហរដ្ឋអាមេរិកបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍១២កុម្ភៈសប្ដាហ៍នេះថា ខ្លួនបានដកកងកម្លាំងរបស់ខ្លួនចេញពីមូលដ្ឋានយោធា Al-Tanf ហើយ ខណៈក្រសួងការពារជាតិស៊ីរីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ដដែលនោះ ថាកងទ័ពខ្លួនបានចូលគ្រប់គ្រងមូលដ្ឋានយោធានេះ បន្ទាប់ពីការដកទ័ពអាមេរិកដែលដាក់ពង្រាយនៅទីនោះជាផ្នែកមួយនៃក្រុមចម្រុះប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម ។

ទីបញ្ជាការកណ្ដាលអាមេរិក ដែលទទួលខុសត្រូវសម្រាប់កងកម្លាំងអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ាបាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា ការដកទ័ពអាមេរិកតាមបញ្ជាចេញពីមូលដ្ឋានយោធានេះបានបញ្ចប់កាលពីមួយថ្ងៃមុន។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិបាននិយាយថា តាមរយៈការសម្របសម្រួលរវាងភាគីស៊ីរី និងអាមេរិក អង្គភាពកងទ័ពបានគ្រប់គ្រងមូលដ្ឋាននេះ ហើយបានចាប់ផ្តើមដាក់ពង្រាយទ័ពតាមបណ្តោយព្រំដែនស៊ីរី-អ៊ីរ៉ាក់-ហ្ស៊កដានីនៅក្បែរនោះ។

ប្រភពយោធាស៊ីរីចំនួនពីរបានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃពុធ ១១កុម្ភៈថា កងកម្លាំងអាមេរិកបានដកទ័ពចេញពីមូលដ្ឋាននោះ ទៅកាន់ប្រទេសហ្ស៊កដានី ហើយ។

ម្នាក់ក្នុងចំណោមពួកគេបាននិយាយថា កងកម្លាំងអាមេរិកបានដកគ្រឿងយុទ្ធោបករណ៍ចេញអស់រយៈពេល១៥ ថ្ងៃកន្លងមកហើយ។

ក្នុងអំឡុងពេលសង្គ្រាមស៊ីវិលស៊ីរី និងការប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម (IS) កងកម្លាំងអាមេរិកត្រូវបានដាក់ពង្រាយនៅភាគឦសានដែលគ្រប់គ្រងដោយក្រុមជនជាតិភាគតិចឃឺដរបស់ប្រទេសនេះ និងនៅមូលដ្ឋានយោធា Al-Tanf ជិតព្រំដែនជាមួយហ្ស៊កដានី និងអ៊ីរ៉ាក់។

កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំដោយក្រុមឃឺដ បានក្លាយជាដៃគូដ៏សំខាន់របស់ក្រុមចម្រុះប្រឆាំងនឹងរដ្ឋអ៊ីស្លាម និងជាផ្នែកសំខាន់ក្នុងការកម្ចាត់ចោលដែនដីរបស់ក្រុមនេះនៅប្រទេសស៊ីរីក្នុងឆ្នាំ ២០១៩៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm