អ្នកជំនាញ៖ សហគ្រិន​ក្នុង​ស្រុក​កំពុង​ផ្លាស់ប្តូរ​ទម្លាប់​ចាប់​យក​បច្ចេក​វិទ្យា​ឌីជីថល​បម្រើ​ក្នុង​អាជីវកម្ម

2026/02/13 07:37:10 pm        152

អ្នកជំនាញក្នុងវិស័យបច្ចេកវិទ្យាឌីជីថល មើលឃើញថា ល្បឿន​នៃ​ឌីជីថល​ភាវូប​នីយកម្ម​នៅ​កម្ពុជា ​កំពុងមានភាពយ៉ាងសកម្ម ខណៈដែលម្ចាស់អាជីវកម្ម និងអ្នកធ្វើធុរកិច្ច បាន​និង​កំពុង​ផ្លាស់​ប្តូរ​ទម្លាប់របស់ខ្លួន តាមរយៈការចាប់យកបច្ចេកវិទ្យាឌីជីថលបម្រើក្នុង​ចលនាអាជីវកម្ម និង​ពាណិជ្ជកម្ម ដើម្បីបង្កើនការងារ និងប្រាក់ចំណូល។

ឧកញ៉ាបណ្ឌិត ឈិន កេន ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា លើកឡើង​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ BTV ស្តីពីការ ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការប្រើប្រាស់​បច្ចេក​វិទ្យា​ក្នុង​ពេល​បច្ចុប្បន្ន​នេះថា នៅក្នុងរយៈពេល ២៥ឆ្នាំ​តទៅមុខយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល នឹង​ជំរុញ​ឱ្យ​កាន់តែមានភាពប្រទាក់ក្រឡា​ក្នុងនោះការអភិវឌ្ឍធនធានមនុស្ស គឺជាលក្ខ​ខណ្ឌ​ចាំ​បាច់​មិន​អាចខ្វះបាន ដើម្បីជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ច, មូលធនមនុស្សមានគុណភាពខ្ពស់ និង​មាន​សុខភាពល្អ គឺជាទ្រព្យសកម្មជាតិដ៏រឹងមាំ សម្រាប់បង្កើនតម្លៃសេដ្ឋកិច្ច លើក​កម្ពស់​តម្លៃ​វប្បធម៌ និងបង្កើតគំនិតថ្មីៗ សំដៅធានាចីរភាពកំណើនសេដ្ឋកិច្ចរយៈពេលវែង នៅលើការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-សង្គម។

ឧកញ៉ាបណ្ឌិតបន្តថា ទាក់ទិនបច្ចេកវិទ្យានេះឃើញថា នៅក្នុងរយៈពេលជាង​២​ទស្សវត្ស​ចុង​ក្រោយ​នេះ បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែក​មួយ​យ៉ាង​សំខាន់​នៅ​ក្នុង​សកម្ម​ភាព​សេដ្ឋកិច្ច និង​សង្គម និងបានផ្តល់នូវកាលានុវត្តន៍ថ្មីៗជាច្រើន និងបាននាំមកនូវគំរូ ធុរកិច្ច​ប្រកប​ដោយ​នវា​នុវត្តន៍​, ការបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផល, និងការធ្វើឱ្យ​បរិយាកាស​ប្រកួត​ប្រជែង​មាន​ភាព​កាន់​តែប្រ​សើរ​ ជាក់ស្តែងក្នុងពេលបច្ចុប្បន្នឃើញថា ម្ចាស់អាជីវកម្មបាន និងកំពុងផ្លាស់ប្តូរទម្លាប់ នៃកា​រ​ចាប់យកបច្ចេកវិទ្យាឌីជីថល បម្រើក្នុងខ្សែ ច្រវាក់ផលិតកម្មរបស់ខ្លួន តាមរយៈ​ការ​ទំនាក់​ទំនង​ ការផ្សព្វផ្សាយ និងកាលក់ផលិតផលនានាជាដើម។

សូមបញ្ជាក់ថា ឆ្លើយតបតាមបរិបថនៃការប្តូរផ្លាស់វិស័យបច្ចេវិទ្យាសម្រាប់សេដ្ឋកិច្ច-សង្គម នេះថា ពិភព​លោកបានកំពុងដើរតាមបរិបថ ៤.០ ដែលបរិបថនេះកំពុងឈានចូលបរិបថថ្មីមួយទៀត គឺ ៥.០ ខណៈដែលមុននឹងការផ្លាស់ប្តូរសម័យកាលនេះ ឃើញថា នៅចុង បរិបថ ៤.០ បាន​កំពុង​ពុះ​កញ្ជោល​យ៉ាងខ្លាំង គឺការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា Ai ឬហៅថា បញ្ញាសិប្បនិម្មិត Ai ។ Ai នេះ​បាន​កំពុង ចាត់ទុកជាទីប្រឹក្សាដ៏សំខាន់មួយ សម្រាប់ជា​ជំនួយ​ក្នុង​ការ​អភិវឌ្ឍ​តាម​ផែន​ការ​សកម្មភាព ការងារ និងអាជីវកម្ម និងបានកំពុងក្លាយជា ប្រធានបទយ៉ាងសំខាន់ នៃការស្វែង​រក​ដំណោះ​ស្រាយ ការផ្លាស់ប្តូរបទពិសោធន៍ ការជជែកវែកញ៉ែក លើបច្ចេកវិទ្យាបញ្ញា សិប្បនិម្មិត AI ក្នុង​បរិវត្តកម្មវិស័យអប់រំ ទំនើបកម្មអាជីវកម្ម ការអភិវឌ្ឍឧស្សាហកម្ម និង AI សម្រាប់​ជំរុញ​ពិពិ​ធ​កម្ម​សេដ្ឋ​កិច្ច។ ជុំវិញប្រព័ន្ធ បច្ចេកវិទ្យាឌីជីថលនេះដែរ បាននិងកំពុង​ជំរុញ​បណ្តុះ​គំនិត​ច្នៃ​ប្រឌិត​ដល់​ធុរកិច្ច តាមរយៈការចាប់យកបច្ចេកវិទ្យា សម្រាប់ដំណោះ ស្រាយក្នុងអាជីវកម្ម (អាជីវកម្ម​ជំនាន់​ថ្មី​) ដែលបានចូលរួមចំណែកគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលផង និង​បំពេញ​សេចក្តី​ ត្រូវការក្នុងសង្គមផង ក្នុងគោលបំណងរុញសេដ្ឋកិច្ចជាតិឱ្យមានកំណើនកាន់តែប្រសើរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm