ឆ្នាំ២០២៥ អគ្គនាយកដ្ឋានសុខភាពសត្វ និង​ផលិតកម្ម​សត្វ​ប្រមូល​ចំណូល​បាន​ជិត ២០​ពាន់​លាន​រៀល

2026/02/13 07:56:07 pm        187

អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្នុងឆ្នាំ២០២៥ បាន​ប្រមូល​ចំណូល​សរុប​បាន​ចំនួន​ជិត ២០ពាន់លានរៀល ក្នុងនោះ ចំណូលបានពីអគ្គនាយដ្ឋានសុខភាពសត្វ និង​ផលិត​កម្ម​សត្វជិត ១៣ពាន់លានរៀល និងការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានី ខេត្តជាង ៦,៥ ពាន់លានរៀល។

ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃ​អគ្គ​នាយក​ដ្ឋាន​សុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ លើកឡើង​ក្នុង​ពិធី​បិទ​កិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វប្រចាំឆ្នាំ២០២៥ និង​ទិស​ដៅ​ការងារ​ឆ្នាំ២០២៦ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ក្នុងឆ្នាំ២០២៥ ជុំវិញបញ្ហា​សុខ​ភាព​សត្វ ​និងផលិតកម្មសត្វនេះ នៅក្នុងឆ្នាំ២០២៥ កន្លងមក អគ្គនាយកដ្ឋាន​បាន​ប្រមូល​ចំណូល​សរុប​ចំនួន​ជិត ២០ពាន់លានរៀល ក្នុងនោះចំណូលបានពីអគ្គនាយដ្ឋាន សុខភាពសត្វ និង​ផលិត​កម្ម​សត្វ មានចំនួនជិត ១៣ ពាន់លានរៀល ដោយបានកើន ១១៥% និង​ការិយាល័យ​ផលិត​កម្ម ​និងបសុព្យាបាល រាជធានី-ខេត្ត ប្រមូលបានជាង ៦,៥ ពាន់លានរៀល កើនជិត ៣៨% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤។

ដោយ​ឡែកការអនុវត្តថវិកាកម្មវិធី សម្រេចបាន ១១ ១៤៧ លានរៀល ស្មើជាង ៩៨% ធៀប​នឹង​ច្បាប់​ថ​វិកាចំនួន ១១ ៣២៨ លានរៀល។ ការអនុវត្តសម្រេចបានលទ្ធផលល្អ លើសពី​ការ​រំពឹង​ទុក​ត្រឹមតែ ៩៥% នៃច្បាប់ថវិកា ដោយសារការខិតខំប្រឹងប្រែងរបស់មន្ត្រី ទទួលបន្ទុក​គ្រប់​លំដាប់​ថ្នាក់​ មានការទទួលខុសត្រូវខ្ពស់ ព្រមទាំងមានការ​សម្រប​សម្រួល​របស់​ថ្នាក់​ដឹក​នាំ​គ្រប់​លំដាប់​ថ្នាក់ ជាពិសេស ឯកឧត្តម ឌីត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដែ​ល​តែងតែយកចិត្តទុកដាក់ខ្ពស់។

លោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បាន​ជំរុញ​ឱ្យ​អគ្គនាយក​ដ្ឋានសុខភាពសត្វ ផលិតកម្មសត្វ ការអភិវឌ្ឍអនុវិស័យសុខភាពសត្វ និងផលិត​កម្ម​សត្វ​ឱ្យ​កាន់តែរីកចម្រើនថែមទៀត និងបន្តរក្សាបាននូវតុល្យភាព រវាងការ អភិរក្ស និងការ​អភិវឌ្ឍ​ដូច​ជា ធ្វើឱ្យសម្រេចបាននូវលទ្ធផលការងារចែងក្នុងយុទ្ឋសាស្រ្តបញ្ចកោណដំណាក់កាលទី១ រាជ​រដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយអាទិភាពរួមមាន ការលើក​ស្ទួយ​ផលិត​កម្ម​កសិកម្ម​ រកទីផ្សារ រក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញ ប្បទាន និងការដាក់​ពង្រាយ​មន្ត្រី​កសិកម្ម​ឃុំ-សង្កាត់ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        69
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        162
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm