ប្រធានាធិបតីស្តីទីនៃប្រទេសវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានអំពាវនាវឲ្យយុវជននៃប្រទេសនេះ ចូលរួមក្នុងការតស៊ូដើម្បីសន្តិភាព និងលទ្ធិប្រជាធិបតេយ្យ។

លោកស្រី Rodriguez បានថ្លែងនៅក្នុងសារវីដេអូមួយទៅកាន់អ្នកចូលរួមនៃការជួបជុំមួយដែលមានមនុស្សរាប់ពាន់នាក់ ចូលរួមដើម្បីប្រារព្ធទិវាយុវជន ដែលចាក់ផ្សាយតាមទូរទស្សន៍ Venezolana de Television ថា៖«ខ្ញុំចង់អញ្ជើញសិស្សនិស្សិត និងកម្មករវ័យក្មេងឲ្យចូលរួមក្នុងកម្មវិធីសម្រាប់ការទំនាក់ទំនងសន្តិហវិជ្ជមានតាមបែបប្រជាធិបតេយ្យ»។

លោកស្រី Rodriguez បានសង្កត់ធ្ងន់ថា លទ្ធិប្រជាធិបតេយ្យ គួរតែរក្សាសន្តិភាព ដើម្បីឲ្យភាពខ្វែងគំនិត គ្នា និងការមិនចុះសម្រុងគ្នា ពង្រឹងភាពចម្រុះផ្នែកនយោបាយ និងមនោគមវិជ្ជារបស់យុវជន។ លោកស្រីក៏បានប្រកាសពីការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការផ្តល់មូលនិធិដល់គម្រោងផលិតកម្មចំនួន ៤០០ ដែលបើកចំហសម្រាប់យុវជន៕