រដ្ឋមន្ត្រីប៉ាឡេស្ទីននិយាយថា ស្ថានភាពហិរញ្ញវត្ថុរបស់អាជ្ញាធរនេះ «គឺកាន់តែធ្ងន់ធ្ងរឡើង»

2026/02/13 10:20:51 pm        256

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងផែនការប៉ាឡេស្ទីន លោក Estephan Anton Salameh បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ស្ថានភាពហិរញ្ញវត្ថុរបស់អាជ្ញាធរប៉ាឡេស្ទីន (PA) គឺកាន់តែធ្ងន់ធ្ងរឡើង» ដែលគំរាមកំហែងដល់ការបន្តផ្តល់សេវាជាមូលដ្ឋាន ខណៈដែលអ៊ីស្រាអែល បានដកប្រាក់ចំណូលពន្ធប៉ាឡេ  ស្ទីន រយៈពេល ១០ខែជាប់ៗគ្នា។

លោក Salameh បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយដែលបានធ្វើឡើងនៅទីក្រុងរ៉ាម៉ាឡា ក្នុងតំបន់វេសបែង ( West Bank) ថា៖«ឆ្នាំ២០២៦ នឹងក្លាយជាឆ្នាំដ៏លំបាកបំផុតផ្នែកហិរញ្ញវត្ថុ ក្នុងប្រវត្តិសាស្ត្ររបស់អាជ្ញាធរប៉ាឡេស្ទីន»។

លោកបាននិយាយថា សម្រាប់រយៈពេល១០ខែជាប់ៗគ្នា អ៊ីស្រាអែលបានបន្តដកប្រាក់ចំណូលពន្ធដែលជាកម្មសិទ្ធិរបស់អាជ្ញាធរប៉ាឡេស្ទីន ដោយកត់សម្គាល់ថា បច្ចុប្បន្នប្រទេសនេះ កំពុងដកប្រាក់ប្រហែល ៤,៤ ពាន់លានដុល្លារអាមេរិកពីមូលនិធិប៉ាឡេស្ទីន។

លោក Salameh បានលើកឡើងថា៖««គ្មានជម្រើសអ្វីក្រៅពីប្រាក់ចំណូលពន្ធ ដែលមានប្រហែល ៧០ភាគរយនៃប្រាក់ចំណូលសាធារណៈប៉ាឡេស្ទីន ហើយកំពុងត្រូវបានអ៊ីស្រាអែលលួចយកនោះទេ»។

លោកបានអះអាងថា ស្ថាប័នរដ្ឋាភិបាលកំពុងដំណើរការ «ក្នុងកម្រិតអប្បបរមាមួយភាគដប់»  រួមមានវិស័យសំខាន់ៗដូចជា សុខាភិបាល ការអប់រំ និងសន្តិសុខ។


លោកបានកត់សម្គាល់ថា៖«យើងត្រូវការប្រាក់មួយពាន់លានសេកែល (shekels) ជារៀងរាល់ខែ ដើម្បីដំណើរការ ទោះបីជាស្ថិតក្នុងកម្រិតមួយទាបក៏ដោយ ហើយការរឹតត្បិតលែងជាជម្រើសទៀតហើយ ប៉ុន្តែជាភាពចាំបាច់»។

លោក Salameh បានកត់សម្គាល់ថា បំណុលសាធារណៈរបស់ PA បានឈានដល់ប្រហែល ១៥,៤២៦ ពាន់លានដុល្លារអាមេរិក នៅចុងឆ្នាំ ២០២៥៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm