លោក MACRON និយាយថា កិច្ចពិភាក្សាជាមួយលោក PUTIN ទំនងជាមិនកើតឡើង ក្នុងពេលឆាប់ៗនេះទេ

2026/02/13 10:42:04 pm        263

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយថា ការសន្ទនាដែលអាចធ្វើទៅបានជាមួយមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) មិនត្រូវបានគ្រោងទុកក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះទេ។ នេះបើយោងតាមការអត្ថាធិប្បាយរបស់លោក ដែលបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលក្រៅផ្លូវការមួយរបស់សហភាពអឺរ៉ុប ( EU ) នៅប្រទេសបែលហ្ស៊ិក។

លោក ម៉ាក្រុង បាននិយាយថា៖«នេះមិនមែនជាបញ្ហាសម្រាប់រយៈពេលប៉ុន្មានថ្ងៃខាងមុខនេះទេ»។

លោកបានបន្ថែមថា ទីប្រឹក្សាការទូតរបស់លោកបានទៅទស្សនកិច្ចប្រទេសរុស្ស៊ីរួចហើយ។ មេដឹកនាំបារាំងរូបនេះ បាននិយាយថា៖«យើងកំពុងរៀបចំផែនការ»។ នេះបើយោងតាមវីដេអូនៃសុន្ទរកថារបស់លោកដែលបានបង្ហោះនៅលើទំព័រនៃប្រព័ន្ធផ្សព្វផ្សាយ X របស់វិមាន Elysee។

នៅពេលសួរថាតើលោកមានបំណងអញ្ជើញតំណាងរុស្ស៊ីឲ្យចូលរួមកិច្ចប្រជុំ G7 ណាមួយ នៅប្រទេសបារាំងដែរឬទេ លោក ម៉ាក្រុង បាននិយាយថា៖«នេះគឺមិនមែនជារបៀបវារៈទេ» លុះត្រាតែជម្លោះនៅអ៊ុយក្រែនត្រូវបានបញ្ចប់។ លោកប្រធានាធិបតី បាននិយាយថា៖«ប៉ុន្តែខ្ញុំមិនមានអារម្មណ៍ថា រឿងនេះនឹងកើតឡើងឆាប់ៗនេះទេ»។

នាពេលមុននេះ លោក ម៉ាក្រុង បានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអាល្លឺម៉ង់ Suddeutsche Zeitung ថា លោកបានស្នើនៅក្នុងការសន្ទនាជាមួយសហសេវិកអឺរ៉ុបជាច្រើនថា ការសន្ទនាជាមួយរុស្ស៊ី គួរតែត្រូវបានបន្តឡើងវិញ។ តាមទស្សនៈរបស់លោក ក្របខ័ណ្ឌបច្ចុប្បន្នសម្រាប់ការចរចាអំពីអ៊ុយក្រែន ដែលតំណាងសហរដ្ឋអាមេរិកពិភាក្សាអំពីលក្ខខណ្ឌដោះស្រាយជាមួយទីក្រុងមូស្គូ ដោយគ្មានការចូលរួមពីអឺរ៉ុប» មិនមែនជាការល្អប្រសើរបំផុតទេ»។ 

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយនៅថ្ងៃទី ១២ ខែកុម្ភៈថា បំណងប្រាថ្នាដែលបានបញ្ជាក់របស់លោក ម៉ាក្រុង ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយលោក ពូទីន គឺមិនគ្រប់គ្រាន់ឬមិនគួរឲ្យទុកចិត្តបានទេ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        37
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        63
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm