ព្យុះស៊ីក្លូន Gezani សម្លាប់មនុស្សរាប់សិបនាក់ និងបង្កការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយនៅម៉ាដាហ្គាស្ការ

2026/02/13 03:45:37 pm        66

អាជ្ញាធរបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១២ កុម្ភៈ) ថា ព្យុះស៊ីក្លូន Gezani បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៦នាក់ បង្ករបួសជាង ៣៧០នាក់ និងបំផ្លាញផ្ទះសម្បែងជិត ១៨.០០០ខ្នង នៅទូទាំងប្រទេសម៉ាដាហ្គាស្ការ ខណៈប្រធានាធិបតីនៃប្រទេសនេះ បានប្រកាសពីគ្រោះមហន្តរាយជាតិ និងបានស្នើមេដឹកនាំអន្តរជាតិ ឱ្យជួយដល់ប្រទេសកោះដ៏ក្រីក្របំផុតនៅមហាសមុទ្រឥណ្ឌានេះផង។

ព្យុះស៊ីក្លូនត្រូពិចមួយនេះ បានបោកបក់ដល់ដីគោកនៅយប់ថ្ងៃអង្គារកន្លងទៅ ហើយបានបង្កការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយក្នុងទីក្រុងកំពង់ផែសំខាន់ Toamasina នៅឆ្នេរសមុទ្រភាគខាងកើត មុនពេលបោកបក់ឆ្លងកាត់ទូទាំងប្រទេស។ ការិយាល័យជាតិសម្រាប់ការគ្រប់គ្រងហានិភ័យ និងគ្រោះមហន្តរាយ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់អាចបន្តកើនឡើង ដោយសារនៅមានមនុស្សមួយចំនួនទៀតកំពុងបាត់ខ្លួន ខណៈមនុស្សជាង ២៥ម៉ឺននាក់ បានរងផលប៉ះពាល់ដោយព្យុះនេះ។

អាជ្ញាធរបាននិយាយថា អ្នកស្លាប់ភាគច្រើនបានកើតឡើងនៅក្នុងតំបន់ Toamasina ដែលជាកំពង់ផែដ៏សំខាន់របស់ប្រទេស និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ច។ លោកប្រធានាធិបតី Michael Randrianirina បាននិយាយថា អត្រា ៧៥% នៃទីក្រុងនោះ ត្រូវបានខូចខាត ឬបំផ្លាញ។

ប្រជាជនជាច្រើនក្នុងចំណោមប្រជាជនសរុប ៣១ លាននាក់របស់ម៉ាដាហ្គាស្ការ រស់នៅក្នុងផ្ទះសម្បែងចាស់ទ្រុឌទ្រោមដែលមិនអាចទប់ទល់ពីព្យុះខ្លាំងៗបានគ្រប់គ្រាន់ទេ ហើយអាជ្ញាធរនិយាយថា ការស្លាប់ជាច្រើនគឺបណ្តាលមកពីការដួលរលំនៃអគារដ៏ចំណាស់ៗបែបនោះ៕

អត្ថបទដែលទាក់ទង

ការបញ្ចុះសពទ្រង់ទ្រាយធំនៅហ្កាហ្សាសម្រាប់ជនប៉ាឡេស្ទីនគ្មានអត្តសញ្ញាណដែលត្រូវបានប្រគល់ជូនដោយអ៊ីស្រាអែល
2026/02/13 08:36:55 pm        1
តុលាការ សម្រេចថា បម្រាមរបស់អង់គ្លេស លើក្រុមគាំទ្រប៉ាឡេស្ទីន គឺខុសច្បាប់
2026/02/13 08:36:08 pm        1
តំបន់ភាគខាងត្បូងរបស់អ៊ីតាលី រងការវាយប្រហារដោយអាកាសធាតុអាក្រក់ ខណៈទន្លេ ២ ហូរប្រៀបច្រាំង
2026/02/13 08:35:41 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការបញ្ចុះសពទ្រង់ទ្រាយធំនៅហ្កាហ្សាសម្រាប់ជនប៉ាឡេស្ទីនគ្មានអត្តសញ្ញាណដែលត្រូវបានប្រគល់ជូនដោយអ៊ីស្រាអែល

2026/02/13 08:36:55 pm
​តុលាការ សម្រេចថា បម្រាមរបស់អង់គ្លេស លើក្រុមគាំទ្រប៉ាឡេស្ទីន គឺខុសច្បាប់
2026/02/13 08:36:08 pm
​តំបន់ភាគខាងត្បូងរបស់អ៊ីតាលី រងការវាយប្រហារដោយអាកាសធាតុអាក្រក់ ខណៈទន្លេ ២ ហូរប្រៀបច្រាំង
2026/02/13 08:35:41 pm
​ឥណ្ឌាពិន័យក្រុមហ៊ុនអាកាសចរណ៍ Air India ១១០.៣៥០ដុល្លារ ដោយសារកំហុសធ្វើឲ្យប៉ះពាល់ទំនុកចិត្តសាធារណៈ
2026/02/13 08:35:14 pm
​បារាំងឃាត់ខ្លួនមនុស្ស ៩នាក់ ក្នុងការស៊ើបអង្កេតករណីក្លែងបន្លំសំបុត្រចូលទស្សនាសារមន្ទីរ Louvre
2026/02/13 08:34:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/02/09 10:46:08 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/02/12 02:53:43 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/02/10 04:42:49 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/02/13 11:47:12 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am