ក្រសួងការពារជាតិដណ្តើមបានចំណាត់ថ្នាក់លេខ១ ជើងឯកថ្នាក់ជាតិ​កីឡា​លើក​ទម្ងន់​ឆ្នាំ​២០២៥

2026/02/13 10:52:53 pm        455

ឆ្លងកាត់ការប្រកួតរយៈពេល៣ថ្ងៃ ពីថ្ងៃទី១០-១២ ខែកុម្ភៈ ឆ្នាំ២០២៦ ការប្រកួតកីឡាលើកទម្ងន់ ជ្រើស​រើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ បានបិទបញ្ចប់ដោយជោគជ័យ ខណៈ​ក្រសួង​ការ​ពារ​ជាតិដណ្តើមបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោម​សមាគម​ក្លឹប​ចូល​រួម​ទាំង​៩។ ក្រោយ​បញ្ចប់​ការ​ប្រកួត​កាល​ពីម្សិលមិញ នៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។

ជា​លទ្ធផលបច្ចេកទេស ក្រសួងការពារជាតិ ឈរនៅលេខ១ ដណ្តើមបានមេដាយសរុប៧គ្រឿង (មាស៤ ប្រាក់២ និងសំរឹទ្ធ១) ក្រសួងមហាផ្ទៃ លេខ២ មេដាយសរុប ៤គ្រឿង (មាស១ ប្រាក់២ និង​សំរឹទ្ធ១) ខណៈខេត្តកណ្តាល លេខ៣ និងខេត្តបាត់ដំបង លេខ៤ ទទួលបានមេដាយមាស១ និង​ប្រាក់​១គ្រឿងដូចគ្នា។

ថ្លែងក្នុងឱកាសបិទការរប្រកួតសរើសជើងឯកថ្នាក់ជាតិ លោក ឈុំ វាសនា អនុប្រធាន និងជាអគ្គ​លេខា​ធិការ​សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាតំណាងឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជាបានលើកឡើងថា សហព័ន្ធពិតជាមានសេចក្តីរីករាយ ដោយបានរៀបចំ​ការ​ប្រកួត​ជើង​ឯក កីឡាលើកទម្ងន់នេះ ដែលជាការបង្ហាញឱ្យឃើញ​ពី​ការ​ទទួល​ស្គាល់​ចំពោះ​សមត្ថភាព​ និងបទពិសោធន៍។ សហព័ន្ធបានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភជាថវិកាផ្ទាល់ក្នុងផែនការប្រចាំឆ្នាំ២០២៥ ការ​ជួយ​ជ្រោមជ្រែងផ្នែកបច្ចេកទេសហ្វឹកហាត់ ប្រកួត ស្មារតី ផ្នែកច្បាប់ បញ្ញត្តិ និង​បទ​ដ្ឋាន​បច្ចេក​ទេស​ពីក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង​សហព័ន្ធ​កីឡា​លើក​ទម្ងន់ពិភពលោក និងអាស៊ី និងការគាំទ្រផ្នែក​ថវិកា​សម្ភារ​មួយ​ចំនួន​ពី​ក្រុម​ហ៊ុន​ដៃ​គូ​ឧបត្ថម្ភ​គាំទ្រ។

បន្ថែមពីលើនេះ តំណាងប្រធានសហព័ន្ធរូបនេះសង្កត់ធ្ងន់ថា ដើម្បីឱ្យដំណើរ​ការ​ប្រព្រឹត្ត​ទៅ​ល្អ​ប្រសើរ ​និងសម្រេចបានតាមផែនការអភិវឌ្ឍរបស់សហព័ន្ធកីឡាលើកទម្ងន់ឆ្នាំ២០២៦-២០២៩ នៃ​ផែនការអភិវឌ្ឍអនុវិស័យអប់រំនិងកីឡារបស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធ​ស្នើ​សុំ​ប្រតិភូ​តំណាង​ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ជួយបណ្តុះបណ្តាល និង​គាំទ្រ​ដល់​មន្ត្រី បុគ្គលិក សិស្សានុសិស្ស ដែលស្រឡាញ់ចូលចិត្តចូលរួមបានច្រើន និងហ្វឹកហាត់​ជា​ប្រចាំ​ ហើយបើអាចចូលរួមធ្វើសំយោគ (Assessment Test) រយៈពេល៣ខែ ម្តង​របស់​សហព័ន្ធ ​ដើម្បីបង្កើនបច្ចេកទេស និងវាស់ស្ទង់សមត្ថភាព ព្រមទាំងបន្តគាំទ្រចូលរួមលើកកម្ពស់ ចែក​រំលែក និងជ្រើសរើសអ្នកជំនាញមកបណ្តុះបណ្តាលការងារបច្ចេកទេស និងគ្រូបង្វឹក អត្ត​ពលិក ដើម្បីចូលរួមបានច្រើនបន្ថែមទៀត៕

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        106
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        119
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm