ព័រទុយហ្គាល់ អនុម័តវិធានការរឹតបន្តឹងលើការចូលប្រើប្រាស់បណ្ដាញសង្គមសម្រាប់កុមារ

2026/02/13 11:00:58 pm        55

សភាព័រទុយហ្គាល់ កាលពីថ្ងៃព្រហស្បតិ៍ (១២ កុម្ភៈ) បានអនុម័តសេចក្តីព្រាងច្បាប់មួយក្នុងសម័យប្រជុំលើកដំបូងរបស់ខ្លួន ទាក់ទងនឹងការដាក់កំហិតលើការប្រើប្រាស់បណ្ដាញសង្គម ដែលទាមទារឱ្យមានការយល់ព្រមច្បាស់លាស់ពីអាណាព្យាបាល សម្រាប់កុមារអាយុពី ១៣ ដល់ ១៦ឆ្នាំ ដើម្បីចូលប្រើបណ្ដាញសង្គម ដែលជាជំហាននីតិបញ្ញត្តិដ៏ជាក់ស្តែងដំបូងគេមួយនៅអឺរ៉ុបនៃការរឹតបន្តឹងបែបនេះ។

សមាជិកសភាមកពីគណបក្សកំពុងកាន់អំណាច សង្គមប្រជាធិបតេយ្យ (PSD) ដែលជាអ្នកចងក្រងសេចក្តីព្រាងច្បាប់នេះ បាននិយាយថា ជារឿងចាំបាច់ណាស់ដើម្បីការពារកុមារពីការបន្តុះបង្អាប់ ឬគំរាមធ្វើបាបតាមប្រព័ន្ធអ៊ីនធឺណិត ទប់ស្កាត់ខ្លឹមសារដែលបង្កគ្រោះថ្នាក់ និងបុគ្គលដែលកេងប្រវ័ញ្ចលើកុមារ។

ប្រព័ន្ធសាធារណៈមួយដែលគេស្គាល់ថាជា មុខងារចល័តឌីជីថល (DMK) នឹងត្រូវបានប្រើប្រាស់ដោយឪពុកម្តាយដើម្បីផ្តល់ការអនុញ្ញាតបែបនេះ ដែលក៏នឹងជួយអនុវត្តការហាមឃាត់ដែលមានស្រាប់សម្រាប់កុមារអាយុក្រោម ១៣ឆ្នាំ មិនឱ្យចូលប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមឌីជីថល វេទិកាចែករំលែកវីដេអូនិងរូបភាព ឬគេហទំព័រចាក់ភ្នាល់តាមអ៊ីនធឺណិត។ 

សេចក្តីព្រាងច្បាប់នេះ ដែលត្រូវបានអនុម័តដោយសំឡេងគាំទ្រ ១៤៨ ទល់នឹង ៦៩ សំឡេង នៅតែអាចត្រូវបានកែប្រែ មុនពេលការបោះឆ្នោតចុងក្រោយ។ ចំណាត់ការរបស់ព័រទុយហ្គាល់ បានកើតឡើងបន្ទាប់ពីសភាជាន់ទាបរបស់ប្រទេសបារាំង បានគាំទ្រច្បាប់ហាមឃាត់កុមារអាយុក្រោម ១៥ឆ្នាំ មិនឱ្យប្រើបណ្ដាញសង្គម កាលពីខែមុន ស្របពេលក្ដីបារម្ភកាន់តែខ្លាំងឡើងអំពីការបន្តុះបង្អាប់តាមអ៊ីនធឺណិត និងហានិភ័យសុខភាពផ្លូវចិត្ត។ អូស្ត្រាលី ជាប្រទេសដំបូងគេលើពិភពលោក ដែលចេញច្បាប់ហាមឃាត់ចំពោះអ្នកដែលមានអាយុក្រោម ១៦ឆ្នាំ មិនឱ្យប្រើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយច្បាប់នោះបានចូលជាធរមាននៅក្នុងខែធ្នូ កាលពីឆ្នាំ២០២៥កន្លងទៅ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm