លោកប្រធានាធិបតី Cyril Ramaphosa និយាយនៅក្នុងសុន្ទរកថារបស់លោកទៅកាន់សភាថា អាហ្វ្រិកខាងត្បូង នឹងដាក់ពង្រាយកងទ័ព ដើម្បីប្រយុទ្ធជាមួយអង្គការឧក្រិដ្ឋកម្ម ហើយនិងដាក់ការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មលើមន្រ្តីក្រុងរូបណាដែលមិនអាចចែកចាយទឹកដល់សហគមន៍ ។
តារាចម្រៀង Ria Reenបានច្រៀងភ្លេងជាតិ មុនពេលប្រធានាធិបតីឡើងលើវេទិកា ដើម្បីវាយតម្លៃអ្វីដែលប្រទេសអាហ្វ្រិកខាងត្បូង ត្រូវផ្តោតសំខាន់ នៅឆ្នាំបន្ទាប់ ។
ឧក្រិដ្ឋកម្មរីករាលដាល និងកង្វះខាតទឹក ស្ថិតនៅក្នុងចំណោមបញ្ហាដែលធ្វើឲ្យអ្នកបោះឆ្នោតខឹងសម្បារបំផុត ស្របពេលដែលអាហ្វ្រិកខាងត្បូង ខិតជិតដល់ការបោះឆ្នោតថ្នាក់ក្រុងពេលក្រោយក្នុងឆ្នាំនេះ ដែលគណបក្សសហកាន់អំណាចសភាជាតិអាហ្វ្រិក ត្រូវបានគេរំពឹងថា នឹងចែករំលែកសំឡេងឆ្នោតធ្លាក់ចុះបន្ថែមទៀត ។

ឧក្រិដ្ឋកម្មហិង្សាបានបង្ហាញថា អាហ្វ្រិកខាងត្បូង ស្ថិតក្នុងចំណោមប្រទេសសម័យសនិ្តភាពដ៏គ្រោះថ្នាក់បំផុតរបស់ពិភពលោកជាមួយឃាតកម្មជាមធ្យមជាង ២ម៉ឺនករណី ក្នុង ១ឆ្នាំ នៅក្នុងប្រទេសដែលមានពលរដ្ឋរស់នៅប្រហែល ៦៣លាននាក់ ។
លោក Ramaphosa និយាយប្រាប់ក្រុមតំណាងរាស្រ្តនៅក្នុងសុន្ទរកថារបស់លោកថា ឧក្រិដ្ឋកម្មរៀបចំទុក បច្ចុប្បន្នគឺជាការគំរាមកំហែងបន្ទាន់បំផុតចំពោះលទ្ធិប្រជាធិបតេយ្យរបស់ពួកយើង សង្គមរបស់ពួកយើង និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ពួកយើង ។
សូមបញ្ជាក់ថា បញ្ហាឧក្រិដ្ឋកម្មនៅអាហ្វ្រិកខាងត្បូង បានក្លាយជាការចាប់អារម្មណ៍មួយអន្លើរ ដោយសារការវាយប្រហារពាក្យសម្តីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលបានតតាំងជាមួយលោក Ramaphosa នៅក្នុងសេតវិមាន កាលពីឆ្នាំមុនថា ជនជាតិស្បែកស ប្រឈមនឹងអំពើប្រល័យពូជសាសន៍នៅអាហ្វ្រិកខាងត្បូង ៕
