ទិន្នន័យរដ្ឋាភិបាលបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា ការកាប់បំផ្លាញព្រៃជប់ភ្លៀងអាម៉ាហ្សូនរបស់ប្រទេសប្រេស៊ីល បានធ្លាក់ចុះចំនួន ៣៥ភាគរយ អំឡុងខែសីហា-មករា ធៀបនឹងរយៈពេលតែមួយកាលពីរយៈពេល ១ឆ្នាំមុន ។
យោងតាមការអះអាងរបស់រដ្ឋមន្រ្តីទទួលបន្ទុកការប្រយុទ្ធប្រឆាំងការកាប់បំផ្លាញព្រៃឈើនៅក្រសួងបរិស្ថាន បានឲ្យដឹងថា កំណត់ត្រាបង្ហាញថា ប្រេស៊ីលអាចនឹងមានកម្រិតកាប់បំផ្លាញព្រៃឈើប្រចាំឆ្នាំទាបបំផុតនៅឆ្នាំ ២០២៦ នៅក្នុងកំណត់ត្រាប្រវត្តិសាស្រ្ត ដែលបានចាប់ផ្តើមកាលពីឆ្នាំ ១៩៨៨ ។

ការស្ទង់ប្រចាំឆ្នាំឆ្លុះបញ្ចាំងពីការកាប់បំផ្លាញព្រៃឈើចន្លោះខែសីហា ឆ្នាំនេះ និងខែកក្កដា ឆ្នាំក្រោយ ។
ទិន្នន័យដែលបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ គឺជាលទ្ធផលមួយនៃការតាមដានប្រចាំខែធ្វើឡើងតាមប្រព័ន្ធផ្កាយរណប Deter ដែលមិនស្រូវច្បាស់ជាងប្រព័ន្ធផ្កាយរណប Prodes ដែលគេប្រើប្រាស់សម្រាប់គណនាការកាប់បំផ្លាញព្រៃឈើប្រចាំឆ្នាំ ។ នៅតំបន់ព្រៃត្រូពិក Cerrado ការកាប់បំផ្លាញព្រៃឈើ បានបង្ហាញពីការធ្លាក់ចុះផងដែរ ៕
