វិមានក្រឹមឡាំង៖ កិច្ចចរចាសន្តិភាពជុំបន្ទាប់ ជុំវិញបញ្ហាអ៊ុយក្រែន នឹងមាននៅសប្តាហ៍ក្រោយ

2026/02/14 01:39:29 am        58

ប្រទេសរុស្ស៊ីបានឲ្យដឹងនៅថ្ងៃសុក្រ (ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦) នេះថា កិច្ចចរចាជុំថ្មីជាមួយមន្ត្រីអាមេរិក និងអ៊ុយក្រែន ដែលជាដំណើរការស្វែងរកការសម្របសម្រួល ដើម្បីបញ្ចប់សង្គ្រាមរយៈពេល ៤ឆ្នាំ នឹងធ្វើឡើងនៅសប្តាហ៍ក្រោយ។

កិច្ចចរចា ២ជុំមុននេះ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក នៅទីក្រុង Abu Dhabi របស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម មិនអាចឈានដល់ការទម្លាយភាពទាល់ច្រកណាមួយឡើយ ដោយទីក្រុងមូស្គូ និងគីវ នៅតែមានការខ្វែងគំនិតខ្លាំង អំពីបញ្ហាសំខាន់ ពាក់ព័ន្ធនឹងដែនដី។

អំឡុងពេលនិយាយទៅកាន់អ្នកសារព័ត៌មាន ក្នុងនោះរួមមានទាំងសារព័ត៌មាន AFP ផងដែរ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ថា៖ «មានកិច្ចព្រមព្រៀងមួយ ដែលពិតណាស់ វានឹងធ្វើឡើងនៅសប្តាហ៍ក្រោយ។ យើងនឹងជម្រាបជូនអ្នក អំពីទីកន្លែង និងកាលបរិច្ឆេទ»។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងជំរុញឲ្យបញ្ចប់ជម្លោះនេះ ដែលបានកើតឡើងនៅពេលដែលរុស្ស៊ីបានចាប់ផ្តើមការវាយលុកយោធាទ្រង់ទ្រាយធំរបស់ខ្លួន នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។

ទីក្រុងមូស្គូបានប្រកាន់ខ្ជាប់នូវការទាមទាររបស់ខ្លួន ដើម្បីឲ្យមានការធ្វើសម្បទានទឹកដី និងនយោបាយយ៉ាងទូលំទូលាយពីអ៊ុយក្រែន ជាអ្វីដែលត្រូវបានបដិសេធដោយទីក្រុងគីវ ដោយចាត់ទុកថា ការធ្វើបែបនោះស្មើនឹងព្រមចុះចាញ់។ រុស្ស៊ីកំពុងជំរុញឲ្យអ៊ុយក្រែនដកចេញពីតំបន់ Donetsk ភាគខាងកើត ដោយប្រហែល ១ភាគ៥ នៃតំបន់នោះ នៅតែត្រូវបានគ្រប់គ្រងដោយកងកម្លាំងរបស់ទីក្រុងគីវ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm