ក្រុមអាជ្ញាធរនិយាយថា ភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យទឹកទន្លេឡើងប្រៀបច្រាំងនៅតំបន់ Junin របស់ប្រទេសប៉េរូ បណ្តាលឲ្យជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋ និងនាំឲ្យមនុស្សជាច្រើនគ្រួសារ ជម្លៀសខ្លួន ។
អភិបាលតំបន់ Junin លោក Suarez Pariona និយាយថា វាស្ថិតក្នុងចំណោមគ្រោះទឹកជំនន់ ៥លើក ក្នុងតំបន់ នារដូវវស្សានេះ ប៉ុន្តែជាការជន់លិចធ្ងន់ធ្ងរបំផុត មកទល់នឹងពេលនេះ ក្នុងនោះអ្នកស្រុក បានបាត់បង់ទ្រព្យសម្បត្តិរបស់ពួកគេស្ទើទាំងស្រុង ។
គ្រួសាររងផលប៉ះពាល់ បានស្នើសុំជំនួយបន្ទាន់ រួមទាំងទឹកផឹក ចំណីអាហារ ភួយ សម្លៀកបំពាក់ និងសម្ភារៈសាងសង់អគារ ខណៈដែលពួកគេមួយចំនួន បានស្វែងរកទីជម្រកបណ្តោះអាសន្នជាមួយអ្នកជិតខាង ។
ក្រុមមន្រ្តីការពារស៊ីវិល និងកងពលតូចប៉េរូ បានធ្វើដំណើរទៅដល់តំបន់រងគ្រោះ ដើម្បីវាយតម្លៃផលខូចខាត និងជួយចុះប្រតិបត្តិការបោសសម្អាត យកភក់ចេញផ្ទះប្រជាពលរដ្ឋរបស់ប្រជាពលរដ្ឋ និងដងផ្លូវ ។
ទឹកជំនន់នេះដែរ បានកើតឡើងអំឡុងរដូវវស្សានៅប៉េរូ ដែលគេមើលឃើញកម្រិតទឹកទន្លេកើនឡើង ហើយការជន់លិច បង្កហានិភ័យដល់តំបន់ព្រៃងាយរងគ្រោះ ក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ ៕