រដ្ឋាភិបាលស៊ុយអែតនិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេនឹងបញ្ជូនយន្តហោះចម្បាំង Gripen ហោះល្បាតជុំវិញអៀរឡង់ និងកោះ Greenland ដែលជាផ្នែកមួយនៃបេសកកម្ម Arctic Sentry របស់អង្គការណាតូ ។
អង្គការណាតូ និយាយកាលពីថ្ងៃពុធថា ពួកគេបានចុះបេសកកម្មមួយនេះ ដើម្បីពង្រឹងវត្តមានរបស់ខ្លួននៅតំបន់អាក់ទិក ដែលជាផ្នែកមួយនៃកិច្ចខិតខំបន្ធូរបន្ថយភាពតានតឹងធ្ងន់ធ្ងរនៅក្នុងចំណោមប្រទេសសម្ព័ន្ធមិត្ត បង្កឡើងដោយការជំរុញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក្នុងការឲ្យសហរដ្ឋអាមេរិកគ្រប់គ្រងកោះ Greenland ។
នាយករដ្ឋមន្រ្តីស៊ុយអែតលោក Ulf Kristersson និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការពង្រឹង នឹងរារំាង ការពារផលប្រយោជន៍រួមរបស់ពួកយើង និងរួមចំណែកចំពោះស្ថិរភាពនៅក្នុងតំបន់ដែលសំខាន់សម្រាប់អឺរ៉ុប និងកិច្ចសហប្រតិបត្តិការឆ្លងកាត់អាត្លង់ទិក ។
លោកបន្តថា ដំបូងស៊ុយអែលរួមចំណែកក្នុងបេសកកម្ម Arctic Sentry ជាមួយយន្តហោះ JAS 39 Gripen នៅតំបន់ជុំវិញអៀរឡង់ និងកោះ Greenland ៕