សភាជប៉ុននឹងជ្រើសរើសនាយករដ្ឋមន្ត្រីនៅសប្តាហ៍ក្រោយ ដោយលោកស្រី Takaichi រំពឹងជោគជ័យខ្ពស់ខ្លាំង

2026/02/14 02:30:12 am        110


សភាជប៉ុននឹងធ្វើការបោះឆ្នោត នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់ ដោយលោកស្រីនាយករដ្ឋមន្ត្រី Sanae Takaichi ស្ទើរតែប្រាកដណាស់នឹងទទួលបានជោគជ័យ នៅពេលដែលស្ថាប័ននេះកោះប្រជុំសម្រាប់ការចាប់ផ្តើមនៃសម័យប្រជុំពិសេសរយៈពេល ១៥០ថ្ងៃរបស់សភា នៅថ្ងៃដដែលនោះ។

កាលវិភាគ ដែលត្រូវបានអនុម័តនៅក្នុងការសម្រេចរបស់គណៈរដ្ឋមន្ត្រី នាថ្ងៃសុក្រ (ទី១៣ ខែកុម្ភៈ) នេះ បានកើតឡើងនៅពេលដែលរដ្ឋាភិបាលមានអាយុកាលប៉ុន្មានខែរបស់លោកស្រី Takaichi ក្ដាប់អំណាចកាន់តែខ្លាំងនៅក្នុងសភាតំណាងរាស្ត្រ បន្ទាប់ពីគណបក្សកំពុងកាន់អំណាចរបស់លោកស្រី គឺគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) ទទួលបានជ័យជម្នះជាមួយនឹងសំឡេងដ៏ច្រើនលើសលប់នៅក្នុងការបោះឆ្នោតសភាជាន់ទាប កាលពីថ្ងៃទី៨ ខែកុម្ភៈ។

នាយករដ្ឋមន្ត្រីរូបនេះ ត្រូវបានគេរំពឹងថា នឹងបង្កើតគណៈរដ្ឋមន្ត្រីទី២ របស់លោកស្រី ក្រោយការបោះឆ្នោតនេះ។ ប្រភពរដ្ឋបាលជាន់ខ្ពស់ បានឲ្យដឹងថា លោកស្រីមានបំណងបន្តរក្សាបញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីដំបូងរបស់លោកស្រីដដែល ដែលត្រូវបានតែងតាំងនៅពេលដែលលោកស្រីក្លាយជានាយករដ្ឋមន្ត្រីក្នុងខែតុលា ឆ្នាំ២០២៥។

ការអនុម័តកាលវិភាគរបស់គណៈរដ្ឋមន្ត្រីនេះ ធ្វើឡើងបន្ទាប់ពីវាត្រូវបានបញ្ជូនជាផ្លូវការទៅកាន់គណបក្សកាន់អំណាច និងគណបក្សប្រឆាំងដោយរដ្ឋាភិបាល នាព្រឹកថ្ងៃនេះ។

សម័យប្រជុំពិសេសនេះ ត្រូវបានគេរំពឹងថា នឹងមានរយៈពេលយ៉ាងហោចណាស់រហូតដល់ថ្ងៃទី១៧ ខែកក្កដា ដែលត្រូវគ្នានឹងរយៈពេលនៃសម័យប្រជុំធម្មតារបស់សភា ដែលត្រូវបានរំលាយនៅថ្ងៃបើករបស់ខ្លួន ក្នុងខែមករា សម្រាប់ការបោះឆ្នោត។

គួរបញ្ជាក់ថា នៅក្នុងការបោះឆ្នោត គណបក្ស LDP និងដៃគូសម្ព័ន្ធភាពដ៏តូចរបស់ខ្លួន គឺគណបក្សនវានុវត្តន៍ជប៉ុន (JIP) បានឈ្នះ ៣៥២អាសនៈ ដែលច្រើនជាង ២ភាគ៣ នៃសភាជាន់ទាបដ៏មានឥទ្ធិពល ដោយកើនឡើងពីសំឡេងភាគច្រើនស្ដួចស្តើងដែលរដ្ឋាភិបាលចម្រុះមាន មុនពេលបោះឆ្នោត៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm