ឥណ្ឌាពិន័យក្រុមហ៊ុនអាកាសចរណ៍ Air India ១១០.៣៥០ដុល្លារ ដោយសារកំហុសធ្វើឲ្យប៉ះពាល់ទំនុកចិត្តសាធារណៈ

2026/02/14 03:35:14 am        108


ស្ថាប័នឃ្លាំមើលអាកាសចរណ៍ស៊ីវិលរបស់ឥណ្ឌា បានពិន័យក្រុមហ៊ុនអាកាសចរណ៍ Air India ចំនួន ១១០.៣៥០ដុល្លារ ដោយសារការហោះហើរយន្តហោះ Airbus ៨លើក ដោយមិនមានលិខិតអនុញ្ញាតហោះហើរ ដោយលើកឡើងថា កំហុសនេះបានធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តសាធារណៈបន្ថែមទៀត ចំពោះក្រុមហ៊ុនដ៏ធំទី២ របស់ប្រទេស ក្នុងវិស័យនេះ។ នេះបើយោងតាមលិខិតបទបញ្ជាសម្ងាត់មួយ។

យន្តហោះ Airbus A320 បានហោះហើរដឹកអ្នកដំណើរ រវាងទីក្រុង New Delhi, Bengaluru, Mumbai និង Hyderabad ចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ដោយគ្មានវិញ្ញាបនបត្រពិនិត្យភាពមានសុវត្ថិភាពក្នុងការហោះហើរជាកាតព្វកិច្ច ជាលិខិតអនុញ្ញាតដ៏សំខាន់ដែលចេញជារៀងរាល់ឆ្នាំដោយនិយតករ បន្ទាប់ពីយន្តហោះឆ្លងកាត់ការត្រួតពិនិត្យសុវត្ថិភាព និងការអនុលោមតាមច្បាប់។

ការស៊ើបអង្កេតផ្ទៃក្នុងផ្ទាល់ខ្លួនរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India ជុំវិញឧប្បត្តិហេតុនេះ ដែលសារព័ត៌មាន Reuters បានរាយការណ៍កាលពីខែធ្នូឆ្នាំមុន បានរកឃើញ «ការខកខានជាប្រព័ន្ធ» ដោយក្រុមហ៊ុនអាកាសចរណ៍នេះ ដែលក៏បានទទួលស្គាល់ផងដែរថា មានតម្រូវការបន្ទាន់ ក្នុងការកែលម្អឲ្យបានឆាប់រហ័ស ក្នុងការអនុលោមភាពច្បាប់នៅក្នុងវិស័យអាកាសចរណ៍។

បទបញ្ជាពិន័យសម្ងាត់ដែលចេញដោយអាជ្ញាធរឥណ្ឌា កាលពីថ្ងៃទី៥ ខែកុម្ភៈ ទៅកាន់នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចេណ៍ Air India លោក Campbell Wilson បានរៀបរាប់ថា ឧប្បត្តិហេតុនេះបាន «ធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តសាធារណៈបន្ថែមទៀត និងប៉ះពាល់ជាអវិជ្ជមានដល់ការអនុលោមតាមច្បាប់សុវត្ថិភាពរបស់ស្ថាប័ន»។

ក្រុមហ៊ុនអាកាសចរណ៍ Air India មិនបានឆ្លើយតបនោះឡើយ ចំពោះសំណួររបស់សារព័ត៌មាន Reuters ទេ។ ក្រុមហ៊ុនអាកាសចរណ៍នេះត្រូវបានស្នើឲ្យបង់ប្រាក់ចំនួន ១០លានរូពីឥណ្ឌា ឬ ១១០.៣៣៩ដុល្លារ ក្នុងរយៈពេល ៣០ថ្ងៃ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        104
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        97
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm