យោងតាមការអះអាងរបស់ប្រធាននាយកដ្ឋានទីបញ្ចុះសពនៅហ្កាហ្សាលោក Ziad Obeid បានឲ្យដឹងថា ការបញ្ជុះសពទ្រង់ទ្រាយធំ បានធ្វើឡើងនៅទីក្រុង Deir Al-Balah នាថ្ងៃសុក្រនេះ សម្រាប់ជនប៉ាឡេស្ទីនគ្មានអត្តសញ្ញាណ ដែលសាកសពរបស់ពួកគេ ត្រូវបានរក្សាទុកដោយអ៊ីស្រាអែល អំឡុងសង្រ្គាម ហើយនិងប្រគល់ជូនតាមរយៈកាកបាទក្រហម ។ សាកសពរុំថង់ប្លាស្ទិក ត្រូវបានដាក់នៅក្នុងផ្នូរគ្មានស្លាកសញ្ញា មុនពេលគ្រឿងចក្រកាយដីកប់ពួកគេ ។
លោក Obeid និយាយថា ថ្ងៃនេះ ពួកយើងបានបញ្ចុះអ្វីដែលជាការសាកសពចុងក្រោយផ្តល់ជូនតាមរយៈកាកបាទក្រហម ។ សាកសពសរុប ៥៣នាក់ ហើយថង់ប្លាស្ទិកប្រហែល ៨៦ថង់ មានសាកសព ត្រូវបានប្រគល់ជូនក្រុមកាកបាទក្រហម ។
កាលពីដើមខែនេះ ក្រសួងសុខាភិបាលមានមូលដ្ឋាននៅតំបន់ហ្កាហ្សា បានបញ្ជាក់ថា សាកសពមនុស្ស ៥៤នាក់ និងចង់ច្រកសាកសពមនុស្ស ៦៦ថង់ត្រូវបានប្រគល់ជូនដោយអាជ្ញាធរអ៊ីស្រាអែល ហើយនិងផ្ទេរទៅកាន់មន្ទីរពេទ្យ Al Shifa តាមរយៈគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ដូចដែលអង្គការសហប្រជាជាតិ(UN) បានរាយការណ៍ ។
យោធាអ៊ីស្រាអែល ពុំបានឆ្លើយតបភ្លាមៗនោះទេចំពោះសំណើសុំសេចក្តីអត្ថាធិប្បាយ ។
សូមបញ្ជាក់ថា សង្គ្រាមហ្កាហ្សា បានចាប់ផ្តើមជាមួយនឹងការវាយប្រហារថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣របស់ក្រុមហាម៉ាស ដែលបានសម្លាប់មនុស្ស ១.២០០នាក់ ខណៈដែលសង្រ្គាមជើងគោក និងច្រកអាកាសរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បានសម្លាប់មនុស្សជាង ៧២.០០០នាក់ ៕