UN៖ តំណាងជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការរំសាយអាវុធបាននិយាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃសុក្រថា ស្ថាប័ននេះមិនបានដឹងអំពីកម្មវិធីអាវុធជីវសាស្ត្រនោះទេ។ ការលើកឡើងនេះបានធ្វើឡើង ខណៈសហព័ន្ធរុស្ស៊ីបានបន្តការចោទប្រកាន់ទាក់ទងនឹងអាវុធជីវសាស្ត្រនៅអ៊ុយក្រែន។

ប្រទេសលោកខាងលិចចំនួន ៦ប្រទេសបានចោទប្រកាន់រុស្ស៊ីថា កំពុងប្រើប្រាស់ក្រុមប្រឹក្សាសន្តិសុខដើម្បីលាងជម្រះព័ត៌មានមិនពិត ផ្សព្វផ្សាយការឃោសនា និងបង្ហាញពីភាពត្រឹមត្រូវនៃការវាយប្រហារដែលមិនបានបង្កហេតុលើអ៊ុយក្រែន។ កិច្ចប្រជុំក្រុមប្រឹក្សាកាលពីថ្ងៃសុក្រត្រូវបានគេរំពឹងថា នឹងឃើញសន្លឹកឆ្នោតលើដំណោះស្រាយមនុស្សធម៌រុស្ស៊ី ខណៈត្រូវបានរិះគន់យ៉ាងចាស់ដៃដែលមិនបាននិយាយ អំពីការវាយលុករបស់ខ្លួនលើអ៊ុយក្រែន។ រុស្ស៊ីបានលុបចោលការបោះឆ្នោត ជំនួសមកវិញដោយប្រើកិច្ចប្រជុំដើម្បីនិយាយអំពីសហរដ្ឋអាមេរិកម្តងទៀត ជុំវិញការអះអាងអាវុធជីវសាស្ត្រដែលអាមេរិកហៅថា ជាការភូតកុហក៕
អត្ថបទ៖ ប៊ុនថន