អ៊ីរ៉ង់ បញ្ជាក់ជាថ្មីពី «បន្ទាត់ក្រហម» មីស៊ីល ខណៈអាមេរិក បញ្ជាឱ្យនាវាផ្ទុកយន្តហោះគ្រឿងទី២ ទៅមជ្ឈិមបូព៌ា

2026/02/14 10:27:19 pm        243

មន្ត្រីជាន់ខ្ពស់មួយរូបរបស់អ៊ីរ៉ង់ បានបញ្ជាក់សាជាថ្មីនៅថ្ងៃសុក្រ (១៣ កុម្ភៈ) ថា កម្មវិធីមីស៊ីលរបស់ទីក្រុងតេអេរ៉ង់ នៅតែជា «បន្ទាត់ក្រហម» ដែលមិនអាចចរចាបាននោះទេ ខណៈសហរដ្ឋអាមេរិក បានបញ្ជាឱ្យបញ្ជូននាវាផ្ទុកយន្តហោះគ្រឿងទីពីរទៅកាន់តំបន់មជ្ឈិមបូព៌ា ស្របពេលកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតហាក់ដូចជាជាប់គាំង។

លោក Ali Shamkhani ទីប្រឹក្សានយោបាយជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei បាននិយាយក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Al Jazeera របស់កាតាថា អ៊ីរ៉ង់នឹងឆ្លើយតប «យ៉ាងដាច់ណាត់ និងសមស្រប» ចំពោះសកម្មភាពយោធាណាមួយ។

លោកបាននិយាយថា «អំណាចមីស៊ីលរបស់អ៊ីរ៉ង់ ស្ថិតក្នុងបន្ទាត់ក្រហមរបស់ខ្លួន ហើយមិនអាចចរចាបានទេ» ដោយបន្ថែមថា យោធានៅតែប្រុងប្រយ័ត្នខ្ពស់ និងព្រមានថា តម្លៃតបស្នងនៃ «ការគណនាខុស» ណាមួយដោយមហាអំណាចខាងក្រៅ នឹងខ្ពស់ខ្លាំងណាស់។ យ៉ាងណាក៏ដោយ លោកបាននិយាយថា កិច្ចចរចារវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន អាចជំរុញនិងការពារផលប្រយោជន៍ទៅវិញទៅមក ប្រសិនបើកិច្ចពិភាក្សាទាំងនោះមានឫសគល់លើភាពប្រាកដនិយម និងជៀសវាងការទាមទារហួសហេតុ។

ក្រោយមកនៅថ្ងៃដដែលនោះ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា នាវាផ្ទុកយន្តហោះអាមេរិក ឈ្មោះ USS Gerald R. Ford ដែលជានាវាផ្ទុកយន្តហោះធំជាងគេបំផុតរបស់ពិភពលោក ទទួលបានបញ្ជាឱ្យធ្វើដំណើរទៅចូលរួមជាមួយនាវាផ្ទុកយន្តហោះ USS Abraham Lincoln និងនាវាពិឃាតមីស៊ីលប្រើប្រព័ន្ធទូរបញ្ជាចំនួន ៣គ្រឿង ដែលត្រូវបានដាក់ពង្រាយរួចទៅហើយនៅក្នុងតំបន់មជ្ឈិមបូព៌ា៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        47
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        50
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm