អ៊ុយក្រែន៖ យោងតាមការផ្សាយរបស់វិទ្យុ Radio Free Europe បានឲ្យដឹងថា កងកម្លាំងអ៊ុយក្រែនបាននិយាយថា ពួកគេដណ្ដើមបានមកវិញនូវភូមិមួយនៅជិតទីក្រុងគីវ ដែលបានធ្លាក់ទៅក្នុងដៃយោធារុស្ស៊ី និងបានបំផ្លាញរថពាសដែកជាច្រើនគ្រឿងរបស់រុស្ស៊ី។

វីដេអូបង្ហាញពីទាហានអ៊ុយក្រែនពិនិត្យមើលយានយន្តដែលខូចខាត និងរកឃើញរបស់របរដែលត្រូវបានសន្និដ្ឋានថា រុស្ស៊ីដណ្ដើមយកក្នុងអំឡុងពេលកាន់កាប់ភូមិនេះ។ នៅលើផ្លូវ Highway មានរថពាសដែករងការខូចខាតដែលមិនអាចប្រើប្រាស់បាន បន្ទាប់ពីត្រូវបានវាយប្រហារដោយអាវុធ។ ទាហានម្នាក់បាននិយាយថា យើងមិនអាចឆ្ពោះទៅមុខទៀតបានទេ ព្រោះកងទ័ពរុស្ស៊ីមានជំនាញ។ យើងបានវាយប្រហារលើពួកគេពីរបីថ្ងៃមកហើយ។ នៅថ្ងៃទីបី យើងអាចរុញច្រានសត្រូវចេញពីភូមិ៕
អត្ថបទ៖ ប៊ុនថន