ក្រុមសហគ្រិន សាទរចំពោះ«យុទ្ធនាការផលិតផលជាតិ»​ស្របពេលមានសន្ទុះគាំទ្រ និង​ប្រើ​ប្រាស់​ផលិត​ផលជាតិ

2026/02/15 09:43:02 am        163

ក្រុមសហគ្រិន បានអបអរសាទរចំពោះ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» របស់​ក្រសួងពាណិជ្ជកម្ម ដែលត្រូវបានសម្ពោធបើក នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ កម្មវិធី​នេះរៀបចំឡើង នៅផ្សារទំនើប ជីបម៉ុង២៧១ មេហ្គាម៉ល រាជធានីភ្នំពេញ។ តាម​រយៈ​យុទ្ធ​នាកា​រ​នេះ ក្រុមសហគ្រិន រំពឹងថា ផលិតផលរបស់ពួក​គាត់​នឹង​កាន់​តែ​មាន​សន្ទុះ​គាំទ្រ​ខ្លាំង​ឡើង ​ស្រប​ពេលមានសន្ទុះកើនឡើងយ៉ាងខ្លាំងពីសំណាក់ប្រជាជន ងាកមកគាំទ្រ ប្រើប្រាស់ និង​ផ្តល់​តម្លៃ​ដល់​ផលិតផលជាតិ។

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានប្រកាសបើកសម្ពោធ «យុទ្ធ​នាកា​រ​ផលិត​ផល​ជាតិ​ #MadeInCambodia» នៅព្រឹកនេះថា យុទ្ធនាការនេះ នឹងរៀបចំ​ឡើង​មាន​រយៈ​ពេល​មួយ​ឆ្នាំ​ពេញ ក្នុងគោលបំណង​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​កាន់​តែទូ​លំទូលាយ​បន្ថែម​ទៀត​នូវ​ភាព​សម្បូរ​បែប​នៃ​ ផលិតផលជាតិ ជូនដល់អតិថិជន និងអ្នកប្រើប្រាស់ និងធ្វើឱ្យម៉ាក​ផលិត​ផល​ជាតិ​មាន​ភាព​លេច​ធ្លោ។

លោកជំទាវ ចម និម្មល ថ្លែងទៀតថា «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» នឹង​រុញ​ច្រាន​នូវស្មារតីស្រលាញ់ផលិតផលជាតិកាន់តែខ្លាំងក្លាឡើង ជាពិសេស ការជំរុញ​ការ​នាំ​ចេញ​ផលិត​ផល​នៅនឹងកន្លែង ដើម្បីរកទីផ្សារជូនម្ចាស់សហគ្រាស និងប្រជាកសិករ។

សហគ្រិន​ដែល​បានចូលរួមតាំងបង្ហាញផលិតផលនៅក្នុងកម្មវិធី «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» នៅព្រឹកនេះ បានគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការនេះ ដោយ​ពួក​គាត់រំពឹងថា នឹងជួយផ្សព្វ​ផ្សាយ​ផលិត​ផល​របស់​ពួក​គាត់​កាន់​តែ​ទូលំ​ទូលាយ​ទៅ​កាន់​អ្នក​ប្រើ​ប្រាស់​។

ក្រុមសហគិ្រនទាំងនោះ បានលើកឡើងថា សព្វថ្ងៃនេះ ផលិតផលក្នុងពិតជាមានការគាំទ្រជាខ្លាំង បន្ទាប់​ពីប្រជាពលរដ្ឋធ្វើពិហកាទំនិញថៃ។ ការគាំទ្រនេះ ក៏ព្រោះតែ រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួង​-ស្ថាប័នពាក់ព័ន្ធ បានជួយជ្រោមជ្រែងក្នុងការជួយរកទីផ្សារ និងបង្កើន​ការ​ផ្សព្វ​ផ្សាយ​ផលិត​ផលរបស់​ទៅកាន់ប្រជាពលរដ្ឋ។ ឆ្លៀតក្នុងឱកាសនេះ ពួកគាត់ អំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យ​បន្តគាំផលិតផលរបស់ពួកគាត់ឱ្យបន្ថែមទៀត ដើម្បីបង្កើតការងារ និងរក​ប្រាក់​ជូន​ប្រជា​កសិករ​។

ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានខិតខំ​ចូល​រួម​អនុវត្ត​យុទ្ធ​សាស្ត្រ​បញ្ច​កោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និង​កម្ម​វិធី​នយោបាយ​សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨ ជាពិសេស ក្នុង​ការ​បន្ត​ពង្រឹង ​ការគ្រប់គ្រងទីផ្សារ ការអភិវឌ្ឍខ្សែច្រវាក់តម្លៃ និងផ្គត់ផ្គង់ ការជំរុញការ​ប្រើ​ប្រាស់​ផលិត​ផល​​ខ្មែរ​នៅទីផ្សារ ក្នុងស្រុក ដើម្បីផ្សារភ្ជាប់រវាងអ្នកដាំដុះ អ្នកផលិត អ្នកកែច្នៃ អ្នកប្រមូលទិញ៕ អត្តបទ៖ ធូ វិរៈ

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am