មន្រ្ដីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា៖ នយោបាយ «ឈ្នះ ឈ្នះ» ជាឱសថ​ទិព្វ​ព្យាបាល​សង្គ្រាម​រ៉ាំរ៉ៃ និងកសាងសុខសន្តិភាពសម្រាប់កម្ពុជា

2026/02/15 04:55:30 pm        164

ថ្លែងក្នុងបាឋកថាស្តីពី «ជំហានដំបូងនៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ចេញពីតំបន់ឱរ៉ាល់ ឆ្ពោះ​ទៅ​សំឡូត» ឯកឧត្តម កែវ ពង្ស សមាជិក​គណៈកម្មាធិការ​កណ្ដាល​គណប​ក្ស​ប្រជាជន​កម្ពុជា ​និងជាទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា បានមានប្រសាសន៍ថា នយោបាយ «ឈ្នះ ឈ្នះ» ប្រៀបបានជាឱសថទិព្វ ដែលជួយ​ព្យាបាល​សង្គ្រាម​រ៉ាំរ៉ៃនៅកម្ពុជា និងការបែកបាក់ជាតិអស់រយៈពេលជាច្រើនទសវត្សរ៍។

ឯកឧត្តមបានសង្កត់ធ្ងន់ថា សុខសន្តិភាពរយៈពេលវែងជាលើកដំបូងមិនធ្លាប់មាន ក្នុង​រយៈ​ពេល​ជាង​ ៥០០ឆ្នាំ ចុងក្រោយនៃប្រវត្តិសាស្ត្ររបស់កម្ពុជា គឺជាផ្លែផ្កានៃនយោបាយ «ឈ្នះ ឈ្នះ» ដែល​បាន​ធ្វើឱ្យខ្មែរឈប់ប្រយុទ្ធគ្នា បិទបញ្ចប់ទំព័រសង្គ្រាម ហើយ​បើក​ទំព័រ​ថ្មី​នៃ​ការ​បង្រួប​បង្រួម​ជាតិ​ឱ្យ​ក្លាយ​ជាកម្លាំងតែមួយក្រោមដំបូលសន្តិភាព។ ជោគជ័យនេះ មិនមែនកើតចេញពីអាវុធ ឬ​អំណាច​យោធា​នោះទេ ប៉ុន្តែជាផលនៃប្រាជ្ញា ទស្សនវិស័យវែងឆ្ងាយ និងភាពក្លាហាន​ក្នុង​ការ​សម្រេច​ចិត្ត​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាមគ្គទេសក៍​ឯក​នៃ​នយោបាយ​ «ឈ្នះ ឈ្នះ»។

ជាមួយគ្នានេះ ឯកឧត្តមបានរំលឹកថា នយោបាយ «ឈ្នះ ឈ្នះ» ឈរលើគោលការណ៍ស្នូល ៣ គឺ ការ​ធានាអាយុជីវិត ធានាទ្រព្យសម្បត្តិ និងការធានាតួនាទី។ គោល​ការណ៍​ទាំង​នេះ​បាន​បង្កើត​ទំនុក​ចិត្ត និងផ្តល់សុវត្ថិភាពដល់គ្រប់ភាគីពាក់ព័ន្ធ បើកផ្លូវដល់ការចរចា​បញ្ចប់​សង្គ្រាម​ដោយ​សន្តិ​វិធី ​ដោយគ្មានការសងសឹក និងគ្មានអ្នកចាញ់។ លើសពីគោលការណ៍ទាំង៣នេះ ឯកឧត្តម​បាន​បន្ថែម​ថា កត្តាសំខាន់បំផុតគឺ «កត្តាតេជោ»។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ​ជា​ស្ថាបនិក និងមគ្គទេសក៍សន្តិភាពដែលឈ្លាសវៃ មានភាពអត់ធ្មត់ ក្លាហាន និងមានការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​អនាគតជាតិ។ សម្ដេច បានត្រួសត្រាយឆ្ពោះទៅ​រក​ផ្លូវ​សន្តិភាព​ដោយ​មិន​មាន​ការ​បង្ហូរ​ឈាម​សូម្បីមួយតំណក់។

ក្នុងនាមជាប្រតិបត្តិករ និងជាសាក្សីរស់នៃដំណាក់កាលប្រវត្តិសាស្ត្រដ៏សំខាន់នេះ ឯកឧត្ត​ម​បាន​បង្ហាញ​ការ​ដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាព និងទស្សនវិស័យដឹកនាំរបស់ សម្តេចអគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ព្រមទាំងបាន​ចែករំលែក​នូវ​បទ​ពិសោធជា​ក់ស្តែង​របស់​ឯកឧត្តម​ក្នុង​ការ​អនុវ​ត្ត​តាមនយោបាយ ឈ្នះ ឈ្នះ ជាពិសេសមូលដ្ឋានគ្រឹះនៃការគ្រប់គ្រង ការដឹកនាំ និង​ការ​ដោះ​ស្រាយ​បញ្ហា ដល់ថ្នាលយុវជនបក្សជំនាន់ក្រោយ ដើម្បីជាធាតុចូល​ក្នុង​ការ​បំពេញ​ការ​ងារ​ជូន​គណបក្ស និងបន្តថែរក្សាមរតកសន្តិភាពឱ្យបានស្ថិតស្ថេរយូរអង្វែង៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm