ការ​ឡើង​ថ្លៃ​ទំនិញ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​អាច​គិត​ថា ​បង្ក​ដោយ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​

2022/03/19 11:46:23 am        1.3 K

​អា​ហ្វ​ហ្គា​នី​ស្ថាន​៖ មន្ត្រី​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ព្រួយបារម្ភ​ថា ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​នឹង​ធ្វើ​ឱ្យ​តម្លៃ​ស្បៀង​អាហារ និង​ប្រេងឥន្ធនៈ​កើន​ឡើង​បន្ថែម​ទៀតនៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​ ៩៥​ភាគរយ​នៃ​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថានមិន​អាច​មានលទ្ធភាព​គ្រប់គ្រាន់ ​ក្នុង​ការ​ផ្គត់ផ្គង់​អាហារ​បាន​សមរម្យ​។

​នៅ​ក្នុង​បទសម្ភាសន៍​មួយ​កាលពី​ថ្ងៃ​សុក្រ​លោកស្រី Shelley Thakral អ្នកនាំពាក្យ​របស់​កម្ម​វិធី​ស្បៀង​អាហារ​ពិភព​លោក​បាន​និយាយ​ថា ​តម្លៃ​ម្ហូបអាហារ​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​កើន​ឡើង​រួច​ទៅ​ហើយ​ ៤០​ភាគរយ ហើយ​នឹង​មាន​ហានិភ័យ​នៃ​ការ​កើន​ឡើង​តម្លៃ​ទំនិញ​បន្ថែម​ទៀត​។​ នៅ​ឆ្នាំនេះ​អង្គការ​ស្បៀងអាហារ​ពិភពលោក​ (WFP) បាន​ចំណាយ​ប្រាក់​រួចហើយ​ចំនួន ១​ពាន់​លាន​ដុល្លារ​សម្រាប់​ផ្តល់​ស្បៀងអាហារ​ ដល់​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​រាប់​លាន​នាក់ ប៉ុន្តែ​ត្រូវការ​ថវិកា ​១.៦​ពាន់​លាន​ដុល្លារ​ទៀត​។ ខណៈ​ការ​ផ្គត់ផ្គង់​ស្រូវ​សាលី​ភាគច្រើន​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​មកពី​ប្រទេស​កា​ហ្សា​ក់​ស្ថាន និង​អ៊ូ​ស​បេ​គី​ស្ថាន លោកស្រី Thakral បាន​និយាយ​ថា ការ​កើន​ឡើង​តម្លៃ​ស្បៀង​អាហារ និង​ឥន្ធនៈ​ដែល​ជា​លទ្ធផល​នៃ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​អាច​បន្ថែម​ដល់​ទៅ ១០ ទៅ ២០​ភាគ​រយ​នៃ​តម្លៃ​ផ្តល់​ជំនួយមនុស្សធម៌​។​

​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​ភាគច្រើន បច្ចុប្បន្ន​នេះ​ស្ថិត​នៅ​ក្រោម​កម្រិត​នៃ​ភាព​ក្រីក្រដែល​មានន័យថា ពួកគេ​រក​ចំណូល​បាន ១.៩០​ដុល្លារ​ក្នុង​មួយថ្ងៃ ឬ​តិច​ជាង​នេះ ហើយ​ប្រជាជន​ភាគច្រើន​គ្មាន​ការងារ​ធ្វើ​។​ លោកស្រី Thakral និយាយ​ថា ៨០ភាគរយ​នៃ​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​ ជាប់ជំពាក់​បំណុលដោយ​សារ​ពួកគេ​ត្រូវ​ខ្ចី​ប្រាក់​ដើម្បី​ចំណាយ​លើ​អាហារ ឬ​ថ្នាំពេទ្យ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am