កម្ពុជាសិក្សាបទពិសោធពីអាល្លឺម៉ង់លើការងារបណ្តុះបណ្តាលជំនាញ និងការអនុវត្ត​កម្មវិធី​បណ្តុះ​បណ្តាល​នៅ​កន្លែងការងារជាក់ស្តែង

2026/02/15 05:13:40 pm        149

ភ្នំពេញ៖ បន្ទាប់ពីបានចូលរួមវេទិកាអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ស្តីពីការពិនិត្យអនុលោមភាពក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើង នាទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ បានបន្តដឹកនាំប្រតិភូកម្ពុជាទស្សនកិច្ចសិក្សា​នៅទីស្នាក់ការកណ្តាល​របស់​ទីភ្នាក់​ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) នាទីក្រុងហ្វ្រេងហ្វឺត (Frankfurt ) ប្រទេស​អាល្លឺម៉ង់ ក្នុងគោលបំណងស្វែងយល់ និងដកស្រង់យក​បទពិសោធ​លើការងារ​បណ្តុះ​បណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ ជាពិសេសការអនុវត្តកម្មវិធី​បណ្តុះបណ្តាលដែល​រួមបញ្ចូលគ្នា​រវាង​ការ​សិក្សា​ទ្រឹស្តី​នៅសាលាជាមួយការអនុវត្តការងារជាក់ស្តែងនៅកន្លែងការងារ។

នៅក្នុងឱកាសនោះ ប្រតិភូបានជួបពិភាក្សាការងារជាមួយលោក ថស៍ស្ទីន ហ្សាវហ្វឺ ហ្គាមបល (Thorsten Schafer Gumbel) ប្រធានក្រុមប្រឹក្សាភិបាល​នៃទីភ្នាក់ងារ​សហប្រតិបត្តិការ​អាល្លឺម៉ង់​ (GIZ) ដែលនៅក្នុងជំនួបនោះភាគីទាំងពីរបានរំលឹកពីចំណងមិត្តភាពការទូតដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងអាល្លឺម៉ង់។ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខ​សង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសលើការលើកកម្ពស់ការអភិវឌ្ឍជំនាញ ដែលជា​កត្តា​ចាំបាច់​សម្រាប់កម្ពុជាក្នុងការបន្តរក្សាបាននូវភាពប្រកួតប្រជែង​នៅពេលកម្ពុជាបាន​ចាកចេញពី​ប្រទេស​អភិវឌ្ឍតិចតួច (LDC)។

បន្ទាប់ពីជំនួបទ្វេភាគីនេះ ប្រតិភូក៏បានស្តាប់បទបង្ហាញ និងផ្តាស់ប្តូបទពិសោធជាមួយ​មន្ត្រី​បច្ចេក​ទេស​មក​ពីគម្រោងនានាដែលកំពុងត្រូវបានអនុវត្តដោយ GIZ ក្រោមការឧបត្ថម្ភពីក្រសួង​សហប្រតិបត្តិការ​សេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ (BMZ) ទាក់ទងនឹងការអភិវឌ្ឍជំនាញ តាមរយៈ​កម្មវិធីបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ និងការអនុវត្តកម្មវិធីបណ្តុះបណ្តាលនៅ​កន្លែងការងារ​ជាក់ស្តែង (WBL) ដែលជាប្រព័ន្ធបណ្តុះបណ្តាលមួយតម្រូវឱ្យសិស្ស​សិក្សាទ្រឹស្តី​នៅ​សាលា និងអនុវត្តការងារជាក់ស្តែងនៅកន្លែងការងារផង៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm