ស្រ្តីសម្រាលកូនចំនួន៦គ្រួសារ នៅស្រុកបូរីជលសារទទួលបានឃីត និងថវិការ​ពីក្រុម​ការងារ​ចុះមូលដ្ឋាន

2026/02/15 05:34:40 pm        139

ជាការយកចិត្តទុកដាក់ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ​២០២៦ លោក អ៊ុក សំនៀង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបូរីជលសារ ស្រុក​បូរីជលសារ ខេត្តតាកែវ និងសហការីបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកឃីត រួមនឹងថវិការមកប្រគល់ជូនស្រ្តីដែលទើបសម្រាលកូនរួច នៅប៉ុសិ៍្តសុខភាពមូលដ្ឋានចំនួន ៦ គ្រួសារ កំពុងសម្រាកនៅឯគេហដ្ឋាន។

នៅក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខនោះដែរ លោក អ៊ុក សំនៀង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបូរីជលសារ បានមានប្រសាសន៍ថាសកម្មភាពនៃការនាំយកឃីតមកចែកជូនស្រ្តីសម្រាលកូនថ្ងៃនេះ គឺជាការយកចិត្តទុក្ខដាក់ខ្ពស់ពីសំណាក់ក្រុមការងារចុះមូលដ្ឋាន ហើយវាក៏ជាគោលនយោបាយអទិភាពដែលបានដាក់ចេញជារៀងរាល់ឆ្នាំរបស់ គណបក្សឃុំបូរីជលសារផ្ទាល់ សំដៅរួមចំណែកជួយសម្រួលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ពិសេសចូលរួមលើកកម្ពស់សុខុមាលភាពសង្គមទៀតផង។

លោកប្រធានក្រុមការងារបក្សឃុំបូរីជលសារ ក៏បានថ្លែងប្រាប់ពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍន៍ និងរីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋមានជីវភាពធូរធារ មន្រ្តីរាជការ កម្មករ កម្មការិនី រោងចក្រ ត្រូវបានតម្លើងប្រាក់បៀវត្សន៍ជារៀងរាល់ឆ្នាំ ប្រសិនបើគ្មានគណបក្សប្រជាជនទេ នោះក៏មិនមានការរីកចម្រើនដូចសព្វថ្ងៃដែរ អាចនិយាយបានថាមានតែគណបក្សប្រជាជនតែមួយគត់ ដឹកនាំប្រទេសបានរីកចម្រើន បម្រើប្រជាពលរដ្ឋ និងនៅរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

ឆ្លៀតក្នុងឱកាសនោះ លោក អ៊ុក សំនៀង រួមនឹងសហការីក៏បានប្រគល់ជូននៅឃីតមួយកន្រ្តក រួមនិងថវិការក្នុងមួយគ្រួសារចំនួន១០ម៉ឺនរៀល ដោយឡែកគ្រួសារដែលមានប្ដីជាជនពិការ ទទួលបានថវិការចំនួន១៥ម៉ឺនរៀលផងដែរ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        159
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        152
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm