អារ៉ាប៊ីសាអ៊ូឌីតព្រមានថា ការកាប់សម្លាប់នៅតំបន់ហ្កាហ្សា មិនទាន់ឈប់ទេ ទោះមានបទឈប់បាញ់ក៏ដោយ

2026/02/15 10:56:02 am        72

រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត លោក Faisal bin Farhan បានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវការកាប់សម្លាប់ក្នុងតំបន់ហ្កាហ្សា និងកសាងតំបន់ប៉ាឡេស្ទីនមួយនេះឡើងវិញ ដោយនិយាយថា «ការស្លាប់នៅក្នុងតំបន់ហ្កាហ្សា មិនទាន់បានបញ្ឈប់នៅឡើយទេ» បើទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីស្រាអែល តាំងតែពីឆ្នាំមុនក៏ដោយ។

ថ្លែងកាលពីថ្ងៃសុក្រ (១៣ កុម្ភៈ) ក្នុងអំឡុងកិច្ចពិភាក្សាមួយនៅសន្និសីទសន្តិសុខទីក្រុង Munich រដ្ឋមន្ត្រីរូបនេះនិយាយថា បទឈប់បាញ់បានបរាជ័យ មិនអាចបញ្ចប់ការស្លាប់នៅតំបន់ហ្កាហ្សាបាន ដោយសង្កត់ធ្ងន់លើតម្រូវការក្នុងការបញ្ឈប់អំពើហិង្សា និងចាប់ផ្តើមកសាងឡើងវិញនូវទឹកដីដែលត្រូវបានបំផ្លិចបំផ្លាញមួយនេះ។ 

កិច្ចព្រមព្រៀងឈប់បាញ់នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បានបញ្ចប់សង្គ្រាម ២ឆ្នាំរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស ដែលចាប់ផ្តើមនៅខែតុលា ឆ្នាំ២០២៣។ អាជ្ញាធរប៉ាឡេស្ទីននិយាយថា ជម្លោះនេះបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៧២.០០០នាក់ បង្ករបួសជាង ១៧ម៉ឺននាក់ និងបង្កការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ ដោយប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ៩០%។ អង្គការសហប្រជាជាតិ ប៉ាន់ប្រមាណថា ការចំណាយលើការកសាងឡើងវិញមានចំនួនប្រហែល ៧០ពាន់លានដុល្លារ។

យោងតាមអាជ្ញាធរសុខាភិបាលហ្កាហ្សា មានជនជាតិប៉ាឡេស្ទីនជិត ៦០០នាក់ ត្រូវបានសម្លាប់ និងជាង ១.៥០០នាក់ ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់មក៕

អត្ថបទដែលទាក់ទង

ឯកសារ៖ ទីភ្នាក់ងារអន្តោប្រវេសន៍ នឹងចាយប្រាក់ ៣៨,៣ពាន់លានដុល្លារ លើមណ្ឌលឃុំឃាំងទូទាំងអាមេរិក
2026/02/15 12:24:02 pm        1
ប្រទេសចិន នឹងអនុវត្តពន្ធសូន្យ លើការនាំចូលពីប្រទេសចំនួន ៥៣ នៅអាហ្វ្រិក ចាប់ពីខែឧសភា
2026/02/15 12:04:08 pm        1
ជនជាតិយេម៉ែនរាប់ពាន់នាក់ ប្រឈមនឹងការនិរទេស ខណៈអាមេរិក បញ្ចប់សិទ្ធិការពារបណ្ដោះអាសន្ន
2026/02/15 11:17:33 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ខ្ពស់ចំពោះក្រុមគ្រួសារវីរយុទ្ធជន និងវីរនគរបាលពលី កងទ័ព​ជួរមុខ និងពលរដ្ឋភៀសសឹក

2026/02/15 12:53:24 pm
​ក្រសួងសុខាភិបាលរកឃើញពលរដ្ឋមួយនាក់នៅខេត្តកំពត វិជ្ជមានវីរុសផ្ដាសាយបក្សី ប៉ុន្ដែបានព្យាបាលជាសះស្បើយហើយ
2026/02/15 12:31:49 pm
​ឯកសារ៖ ទីភ្នាក់ងារអន្តោប្រវេសន៍ នឹងចាយប្រាក់ ៣៨,៣ពាន់លានដុល្លារ លើមណ្ឌលឃុំឃាំងទូទាំងអាមេរិក
2026/02/15 12:24:02 pm
​អគ្គិភ័យឆាបឆេះអស់ផ្ទះ៣ល្វែង រួមទាំងរថយន្ត២គ្រឿងស្ទើរទាំងស្រុង គិត​ជា​ទឹក​ប្រាក់​រាប់​ម៉ឺន​ដុល្លារ
2026/02/15 12:19:27 pm
​ក្រសួងសុខាភិបាល បើកសន្និសីទសមាគមគ្រូពេទ្យទារកកម្ពុជាលើកទី៨ ក្រោមប្រធានបទ “ការ​លូតលាស់​យឺតនៃគភ៌ក្នុងផ្ទៃ៖ ការថែទាំព្យាបាលសុខភាព មុនសម្រាល អំឡុងពេលសម្រាល និង​ក្រោយសម្រាល”
2026/02/15 12:10:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/02/13 06:01:32 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/02/12 02:53:43 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/02/14 10:44:03 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/02/14 08:05:42 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am