សហគមន៍អូកេទេសចរណ៍កំពង់សាមគ្គី ត្រៀមខ្លួនជាស្រេច សម្រាប់ទទួលភ្ញៀវ​ក្នុង​ឱកាស​ចូលឆ្នាំចិន

2026/02/15 06:13:21 pm        186

គណៈកម្មាធិការសហគមន៍កំពង់សាមគ្គីបានបញ្ជាក់ថា នៅក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជន​ជាតិ​ចិនខាងមុខនេះ សហគមន៍បាន​ត្រៀមលក្ខណៈ​រួចរាល់​ក្នុង​ការ​ផ្តល់​សេវា​ជូន​ដល់​ភ្ញៀវ​ទេសចរ ទាំងកន្លែងស្នាក់នៅ កន្លែងអង្គុយកម្សាន្ត កន្លែងបោះតង់ អាហារដ្ឋាន ទូកទេសចរណ៍ និង​ឧបករណ៍ចេញទៅនេសាទកម្សាន្តជាដើម ខណៈអនិកជនខ្មែរ-បារាំង សរសើរ​ថា​ការ​រៀប​ចំ​បា​នល្អ​ ទេសភាពស្អាត និងបានអំពាវនាវដល់បងប្អូនខ្មែរក្រៅប្រទេស ឲ្យមកលេង​ស្រុក​កំណើត​ផង​។

សមាជិកគណៈកម្មាធិការសហគមន៍កំពង់សាមគ្គី លោក ញ៉ែត សូភី បានប្រាប់ឲ្យដឹងថា ក្រោម​ការ​យកចិត្តទុកដាក់ពីក្រុមការងាររាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង​អង្គការ​ដៃ​គូ​ក្នុង​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ រយៈពេលចុងក្រោយនេះសហគមន៍មានសមិទ្ធផលថ្មីៗបន្ថែមទៀតជាច្រើន ដើម្បី​បម្រើដល់សេវាទេសចរណ៍។ លោកបានបញ្ជាក់ថា សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជន​ជាតិចិនខាងមុខនេះ សហគមន៍បានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលភ្ញៀវមកលម្ហែកម្សាន្ត។

អនិកជនខ្មែរ-បារាំង លោក តាន់ ជាង បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ និងមាន​មោទក​ភាព ចំពោះការអភិវឌ្ឍន៍របស់កម្ពុជា ជាពិសេសពេលបានមកលេងខេត្តកំពត នៅ​សហគមន៍​​អេកូទេសចរណ៍កំពង់សាមគ្គីនេះ ។ លោកថាសហគមន៍មានការរៀបចំបានល្អ បរិយាកាស ទេសភាព ពិសេសមានគ្រឿងសមុទ្រធម្មជាតិថ្មីស្រស់ៗ លោកបាន​ណែនាំ​ដល់ប​ង​ប្អូន​ប្រជាពលរដ្ឋ គួរមកសាកល្បងទទួលយកបទពិសោធជីវិតល្អៗ នៅសហគមន៍មួយនេះ ពិសេស​បងប្អូនខ្មែរត្រូវឧស្សាមកលេងស្រុកផង។

សហគម៍កំពង់សាមគ្គីមានទីតាំងនៅភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ចម្ងាយ​ប្រហែល​១០​គីឡូម៉ែត្រពីទីរួមខេត្តកំពត។ ភ្ញៀវត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៣៣(កំពត-កែប) បត់​ចូល​តាម​ផ្លូវ​លំក្បែរសាលាវិទ្យាល័យព្រះនរោត្តមរណឫទ្ធិ កាត់ភូមិឋាន និងវាលស្រែអំបិល​ប្រហែល​៧០០​ម៉ែត្រ​ទើប​ទៅដល់ចំណត៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm