អគ្គិភ័យឆាបឆេះអស់ផ្ទះ៣ល្វែង រួមទាំងរថយន្ត២គ្រឿងស្ទើរទាំងស្រុង គិត​ជា​ទឹក​ប្រាក់​រាប់​ម៉ឺន​ដុល្លារ

2026/02/15 12:19:27 pm        152

ភ្នំពេញ៖ អគ្គិភ័យបានឆេះផ្ទះល្វែង លក់សំបកកង់រថយន្ត , លក់ម៉ាស៊ីនត្រជាក់ , លក់ភេសជ្ជៈ ចំនួន ៣ល្វែង អស់ស្ទើរទាំងស្រុង ហើយបានបណ្តាលអោយមន្រ្តីអគ្គិភ័យ ០២នាក់រងរបួស ក្នុងករណីអគ្គិភ័យនេះដែរគិតទំហំទឹកប្រាក់អស់ជាច្រើនម៉ឺនដុល្លារផងដែរ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៨ នឹង ៣០នាទីយប់ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅតាមបណ្តោយផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតមានអគ្គិភ័យឆាបឆេះយ៉ាង​សន្ធោសន្ធៅ​បែបនេះ គេឃើញបង្គោលភ្លើង ដែលនៅជាប់ផ្ទះកើតហេតុ មានការឆ្លងចរន្តអគ្គិសនី ឆាប​ឆេះ​ខ្សែ​ភ្លើង។ ភ្លាមៗ ប្រជាពលរដ្ឋបាននាំគ្នា រកបំពង់ មកជួយបាញ់គ្រប់គ្រងដែរ តែដោយសារ​អណ្តាត​ភ្លើង​លាយលំខ្យល់ ឆេះលឿនខ្លាំងពេក ទើបពលរដ្ឋប្រញាប់ប្រញាល់ រាយការណ៍ជូនសមត្ថកិច្ច ដើម្បី​អន្តរាគមន៍ផងដែរ។

អគ្គិភ័យនេះដែរបានបង្កខូចខាតផ្ទះ ១ល្វែងអស់ទាំង រួមទាំងបានរាលដាល​ដល់​ផ្ទះ​០២​ល្វែង​ទៀត​ រួមសំបកកង់រថយន្ត , ម៉ាស៊ីនត្រជាក់ , គ្រឿងភេសជ្ជៈមួយចំនួនធំ នឹង​សម្ភារៈ​អស់​ស្ទើរ​ទាំងស្រុង។ ក្នុងនោះ រថយន្តពន្លត់របស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះ , រថយន្តជំនួយ កងពលតូចង៧០ , រថយន្តក្រសួងមហាផ្ទៃ , នឹងរថយន្តជំនួយជាច្រើនទៀតបានមកដល់ទីតាំងជាច្រើនគ្រឿង បាញ់អោយរលត់ជាស្ថាពរ ។ ចំពោះមូលហេតុ សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវ ដើម្បីស្វែងរកមូលហេតុអោយបានច្បាស់លាស់ ៕ អត្ថបទ ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

សមាជិក និងសកម្មជនគណបក្សប្រឆាំងចំនួន ៤៧នាក់ នៅឃុំតាលន់ ឃុំខ្ពប ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
2026/02/15 02:52:05 pm        1
ឥណ្ឌូនេស៊ី ចាក់បញ្ចាំងភាពយន្តរបស់ខ្លួន ដើម្បីការពង្រឹងទំនាក់ទំនងការទូតជាមួយកម្ពុជា
2026/02/15 02:45:35 pm        1
មន្រ្តីជាន់ខ្ពស់ក្រសួងការងារដឹកនាំប្រតិភូត្រីភាគីចូលរួមសន្និសីទសកល លើកទី៦ ស្តីពី​ការលុប​បំបាត់​ពលកម្មកុមារ នៅប្រទេសម៉ារ៉ុក
2026/02/15 02:40:29 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សប្រមាណ២០ម៉ឺននាក់ចូលរួមបាតុកម្មប្រឆាំងអ៊ីរ៉ង់នៅអាល្លឺម៉ង់ខណៈមានការតវ៉ាក្នុងប្រទេសមួយចំនួនទៀត

2026/02/15 02:55:44 pm
​សមាជិក និងសកម្មជនគណបក្សប្រឆាំងចំនួន ៤៧នាក់ នៅឃុំតាលន់ ឃុំខ្ពប ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
2026/02/15 02:52:05 pm
​ឥណ្ឌូនេស៊ី ចាក់បញ្ចាំងភាពយន្តរបស់ខ្លួន ដើម្បីការពង្រឹងទំនាក់ទំនងការទូតជាមួយកម្ពុជា
2026/02/15 02:45:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងការងារដឹកនាំប្រតិភូត្រីភាគីចូលរួមសន្និសីទសកល លើកទី៦ ស្តីពី​ការលុប​បំបាត់​ពលកម្មកុមារ នៅប្រទេសម៉ារ៉ុក
2026/02/15 02:40:29 pm
​រុស្ស៊ី ទាត់ចោលការអះអាងរបស់អឺរ៉ុបដែលថាលោក Navalny ត្រូវបានបំពុលដោយជាតិពុលយកពីសត្វកញ្ចាញ់ចេក
2026/02/15 02:34:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/02/13 06:01:32 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/02/12 02:53:43 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/02/14 10:44:03 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/02/14 08:05:42 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am