រាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ខ្ពស់ចំពោះក្រុមគ្រួសារវីរយុទ្ធជន និងវីរនគរបាលពលី កងទ័ព​ជួរមុខ និងពលរដ្ឋភៀសសឹក

2026/02/15 12:53:24 pm        84

រាជរដ្ឋាភិបាល ជាពិសេស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្ដី​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កំពុងយកចិត្តទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះក្រុមគ្រួសារវីរយុទ្ធជន និងវីរនគរបាលពលី រងរបួស វីរយុទ្ធជនកំពុងឈរជើងនៅជួរមុខ និង​ពលរដ្ឋកំពុងភៀសសឹក។ នេះបើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្លែងតាម​រយៈសន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ជាក់ស្ដែង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី ​នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៦ បានចុះជួប​សំណេះសំណាល​សាក​សួរ​សុខ​ទុក្ខ​ប្រជា​ពលរដ្ឋ​ភៀស​សឹកចំនួន១.២៤៨គ្រួសារ មកពីភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលកំពុងស្នាក់​នៅ​មណ្ឌល​សុវត្ថិភាពក្នុងបរិវេណវត្តចាន់ស៊ីសាមគ្គីរតនារាម ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និង​ប្រជា​ពលរដ្ឋ​ភៀសសឹកចំនួន៣០០ គ្រួសារផ្សេងទៀត មកពីស្រុកអូរជ្រៅ និងស្រុកថ្មពួក ខេត្ត​បន្ទាយ​មាន​ជ័យ។

កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ក៏​បាន​អញ្ជើញ​ជួប​សំណេះ​សំណាល និង​សាក​សួរ​សុខ​ទុក្ខ​គ្រួសារ​វីរកងទ័ព វីរកងរាជអាវុធហត្ថ និងវីរកងនគរបាលជាតិ ដែលបានពលី​ជីវិតក្នុ​ង​បុព្វ​ហេតុ​ការ​ពារ​ទឹក​ដី​សរុបចំនួន១៨គ្រួសារមកពីខេត្តឧត្តរមានជ័យ។ នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក​ជំទាវបណ្ឌិតក៏បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និង​ប្រគល់​ផ្ទះ​ជូន​គ្រួសារ​វីរយុទ្ធជនពលី​ក្នុង​ខេត្តសៀ​មរាប បន្ទាប់ពីបានអញ្ជើញប្រគល់ផ្ទះថ្មីជូន គ្រួសារវីរកងទ័ពពលី​ជា​បន្ត​បន្ទាប់​ក្នុង​ខេត្ត​ត្បូងឃ្មុំ ​កំពង់ចាម និងខេត្តកណ្តាលជាដើម។ លោកជំទាវបណ្ឌិតក៏បាននាំយកអំណោយជាច្រើន មាន​ដូចជា៖ ថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគ ជូនដល់ក្រុម​គ្រួសារ​នៃ​សពដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ ក៏ដូចជាការ​ផ្តល់​ជូន​ជម្រក​សម​រម្យ​ដល់​ពួក​គេ។​

នៅចំពោះមុខពលរដ្ឋភៀសសឹក សម្តេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាល​បាន​និង​កំពុង​ខិតខំ​គ្រប់​មធ្យោបាយដើម្បីបញ្ជៀសការផ្ទុះសង្គ្រាមឡើងវិញ និងខិតខំរៀបចំ​ការ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ដល់​បងប្អូន អ៊ំពូមីង តាយាយដែលត្រូវចាកឆ្ងាយពីលំនៅដ្ឋាន ហើយមិនទាន់​អាច​ត្រឡប់​ទៅ​វិញ​ក្នុងពេលនេះ។ រាជរដ្ឋាភិបាលជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់បងប្អូនឱ្យកាន់តែល្អប្រសើរទាំងសុវត្ថិភាពនិង​បរិស្ថានស្អាត ដោយមិនបោះបង់ប្រជាពលរដ្ឋណាម្នាក់នោះទេ ពោលគឺ "សុខទុក្ខ​របស់​ប្រជា​ពលរដ្ឋ ​គឺជាសុខទុក្ខរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទូទាំងប្រទេស"។

នៅចំពោះ​មុខ​គ្រួសារយុទ្ធជនពលី សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​បំផុតចំពោះវីរភាពរបស់យោធិនពលី ហើយសូមចងចាំ និងដឹងគុណបំផុត​ចំពោះ​ការ​លះប​ង់​ដើម្បីបុព្វហេតុការពារជាតិ។ ក្នុងនាមរាជរដ្ឋាភិបាល សម្តេចបវរធិបតី បានថ្លែង​អំណរ​គុណ​ដល់​ក្រុមគ្រួសារវីរយុទ្ធជនពលីទាំងអស់ ដែលបានចូលរួម​ចំណែក​យ៉ាង​សកម្មជា​មួយ​ជាតិ​តាម​រយៈ​វីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនដែលជាសមាជិកគ្រួសារ និងផ្តល់វីរភាពដ៏ល្អ ស្មោះ​ត្រង់ និងឆន្ទ:ដ៏មុះមុតដើម្បីជាតិនិងប្រជាជនកម្ពុជា។ គុណូបការៈទាំងនេះ ពិតជាមា​ន​តម្លៃ​លើ​ស​អ្វីៗទាំងអស់ ហើយនឹងត្រូវបានចារទុកក្នុងប្រវត្តិសាស្រ្ត សម្រាប់ប្រជា​ពលរដ្ឋ​កម្ពុជា​គ្រប់​រូប​និង​គ្រប់​ជំនាន់។

ដើម្បីជាការតបស្នងចំពោះការលះបង់ដ៏ថ្លៃថ្លានេះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បាន​ដាក់​ចេញ​គោលនយោបាយនិងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលី ដូចជា​៖ ការផ្តល់ជូនមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់​អាហា​រូបករណ៍​ដល់​កូន​ៗឱ្យបានសិក្សារហូតដល់កម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានឡើងវិញ ឬការ​ដោះ​ស្រាយ​បំណុល​ជូនវីរយុទ្ធជនក្នុងសមរភូមិ ថែមទាំងមានកា​រ​គិត​គូរ​រហូត​ដល់​ការ​បង្កើត​ជាមូ​លនិ​ធិស​ម្រាប់​ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីថែមទៀតផង។

ចំណែកឯប្រជាពលរដ្ឋភៀសសឹកវិញត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ជួយផ្គត់ផ្គង់គ្រប់បែបយ៉ាង ទាំងជម្រកស្នាក់នៅ ការការពារសន្តិសុខ សុវត្ថិភាព ការផ្គត់ផ្គង់ស្បៀងអាហារ ទឹកស្អាតសម្រាប់ទទួលទាននិងប្រើប្រាស់ ភ្លើងអគ្គិសនី បន្ទប់ទឹក បង្គន់អនាម័យ ផ្តល់សេវាសុខាភិបាលនៅនឹងកន្លែង និងសេវាអប់រំសម្រាប់កុមារតាមរយៈការរៀបចំថ្នាក់រៀនបណ្តោះអាសន្ននៅក្នុងមណ្ឌល កម្មវិធីអប់រំផ្លូវចិត្តតាមរយៈព្រះពុទ្ធសាសនា និងមានទាំងការរៀបចំសួនបន្លែក្នុងមណ្ឌលភៀសសឹកដើម្បីដាំបន្លែសម្រាប់ប្រើប្រាស់ក្នុងមណ្ឌលថែមទៀតផង។ បំណុលដែលពួកគេជំពាក់ស្ថាប័នមីក្រូហិរញ្ញវត្ថុក៏ត្រូវបានជួយសម្រួល។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា រយៈពេលចុងក្រោយនេះ សកម្មភាពដ៏លេចធ្លោជាងគេរបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត គឺ​ការ​ផ្តោត​យក​ចិត្តទុកដាក់យ៉ាងខ្លាំងលើគ្រួសារយុទ្ធជនពលី វីរយុទ្ធជនរងរបួស វីរយុទ្ធជនដែល​កំពុង​ឈរ​ជើង​នៅ​ជួរមុខ និងប្រជាពលរដ្ឋភៀសសឹក។ ទន្ទឹមនឹងនោះ ដៃម្ខាងទៀតរបស់រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំក៏បាននិងកំពុងការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី យ៉ាងសកម្ម​ប្តូរ​ផ្តាច់​បំផុត​ តាមរយៈដំណោះដោយសន្តិវិធីតាមយន្តការទ្វេភាគីដែលមានស្រាប់ ស្របតាម​គោល​ការណ៍​ច្បាប់​អន្តរជាតិ ដូចប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ការការពារ​ទឹក​ដី ​និងប្រជាជនគឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល»។ 

អ្នក​នាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ​ខ្សែ​ព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែន ឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់​ហេតុ​បោះ​បង្គោល​ព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និង​ឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជា​មិន​ទទួល​ស្គាល់​នូវ​ការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

អត្ថបទដែលទាក់ទង

សមាជិក និងសកម្មជនគណបក្សប្រឆាំងចំនួន ៤៧នាក់ នៅឃុំតាលន់ ឃុំខ្ពប ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
2026/02/15 02:52:05 pm        1
ឥណ្ឌូនេស៊ី ចាក់បញ្ចាំងភាពយន្តរបស់ខ្លួន ដើម្បីការពង្រឹងទំនាក់ទំនងការទូតជាមួយកម្ពុជា
2026/02/15 02:45:35 pm        1
មន្រ្តីជាន់ខ្ពស់ក្រសួងការងារដឹកនាំប្រតិភូត្រីភាគីចូលរួមសន្និសីទសកល លើកទី៦ ស្តីពី​ការលុប​បំបាត់​ពលកម្មកុមារ នៅប្រទេសម៉ារ៉ុក
2026/02/15 02:40:29 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សប្រមាណ២០ម៉ឺននាក់ចូលរួមបាតុកម្មប្រឆាំងអ៊ីរ៉ង់នៅអាល្លឺម៉ង់ខណៈមានការតវ៉ាក្នុងប្រទេសមួយចំនួនទៀត

2026/02/15 02:55:44 pm
​សមាជិក និងសកម្មជនគណបក្សប្រឆាំងចំនួន ៤៧នាក់ នៅឃុំតាលន់ ឃុំខ្ពប ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
2026/02/15 02:52:05 pm
​ឥណ្ឌូនេស៊ី ចាក់បញ្ចាំងភាពយន្តរបស់ខ្លួន ដើម្បីការពង្រឹងទំនាក់ទំនងការទូតជាមួយកម្ពុជា
2026/02/15 02:45:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងការងារដឹកនាំប្រតិភូត្រីភាគីចូលរួមសន្និសីទសកល លើកទី៦ ស្តីពី​ការលុប​បំបាត់​ពលកម្មកុមារ នៅប្រទេសម៉ារ៉ុក
2026/02/15 02:40:29 pm
​រុស្ស៊ី ទាត់ចោលការអះអាងរបស់អឺរ៉ុបដែលថាលោក Navalny ត្រូវបានបំពុលដោយជាតិពុលយកពីសត្វកញ្ចាញ់ចេក
2026/02/15 02:34:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/02/13 06:01:32 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/02/12 02:53:43 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/02/14 10:44:03 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/02/14 08:05:42 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am