៤ឆ្នាំចុងក្រោយនេះក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសចម្រាញ់មាសបាន ១៨តោន ខណៈ​រ៉ែផ្សេងៗ​កំពុង​ក្លាយ​ជាប្រភពចំណូលថ្មី

2026/02/15 08:21:16 pm        213

គិតត្រឹមរយៈពេល៤ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនធ្វើអាជីវកម្មចម្រាញ់រ៉ែមាសនៅកម្ពុជា ចម្រាញ់​មាស​បាន​ប្រមាណ ១៨តោន ដោយវិស័យនេះកំពុងដើរយ៉ាងសំខាន់ ខណៈ​ដែល​វិស័យ​រ៉ែ​ផ្សេង​ៗ​ទៀត ​បាននិងកំពុងជាប្រភពចំណូលថ្មីរបស់ជាតិ តាមរយៈការបង្កើន ចំណូលចូលថវិកាជាតិ និង​ការ​បង្កើតការងារជូនប្រជាពលរដ្ឋជាដើម។  

ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល លើក​ឡើង​នៅ​ក្នុង​ពិព័រណ៍ផលិតផល រ៉ែឆ្នាំ២០២៦ នេះថា ជុំវិញវិស័យរ៉ែនេះ កម្ពុជាកំពុង​ទទួល​បាន​ការ​ធ្វើ​អាជីវកម្ម​ធន​ធានរ៉ែគ្រប់ប្រភេទរួមមាន រ៉ែមាស រ៉ែដែក ស៊ីម៉ងត៍ ថ្មសំណង់ ថ្មអារ ខ្សាច់ ដីក្រហម អាចម៍ដី និងរ៉ែផ្សេងៗទៀត ក្នុងនោះគិតត្រឹមបំណាច់ឆ្នាំ២០២៥, វិស័យនេះ​មាន​ទុន​វិនិយោគ​សរុបជិត ៣ពាន់លានដុល្លារអាម៉េរិក និងបានបង្កើតការងារដោយផ្ទាល់ប្រមាណ ១២ពាន់កន្លែង ដោយ​ប្រជាពលរដ្ឋខ្មែរប្រមាណ ១១ ពាន់កន្លែង ស្មើនឹង ៩៥%។

ចំណែកទាក់ទិនចំណូលវិញ, កម្ពុជាបានប្រមូលចំណូលមិនមែន​សារ​ពើ​ពន្ធ​ពី​វិស័យ​រ៉ែ​នៅ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ចុងក្រោយនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងនោះការប្រមូល​ចំណូល​ពី​វិស័យ​នេះ ​បានកំណើនពីជាង ១៣ លានដុល្លារអាម៉េរិក នៅក្នុងឆ្នាំ ២០១៦ ដល់ជាង ១៣៥ លាន​ដុល្លារអាម៉េរិក នៅក្នុងឆ្នាំ២០២៥ ខណៈដែលរ៉ែមាសបាននិងកំពុងលេចធ្លាជាងគេ ជាក់​ស្តែង​គិត ត្រឹមរយៈពេល៤ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនដែលធ្វើអាជីវកម្មចម្រាញ់រ៉ែមាសនៅកម្ពុជា ចម្រាញ់​មាសបានប្រមាណ ១៨ តោន ពោល គឺវិស័យរ៉ែ បានចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស ដែលបានលើកកម្ពស់ខឿនសេដ្ឋកិច្ចក្លាយជាប្រភពចំណូលថ្មីរបស់ជាតិ។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងថា ប្រតិបត្តិការធនធានរ៉ែ បាន​ចូល​រួម​ចំណែក​អភិវឌ្ឍន៍ សហគមន៍មូលដ្ឋាន តាមរយៈមូល​និធិ​រ៉ែសម្រាប់​ទ្រទ្រង់​កិច្ច​អភិវឌ្ឍន៍​សហគមន៍​មូលដ្ឋាន ដែលផ្ដួចផ្ដើមបង្កើតឡើងដោយក្រសួងរ៉ែ និង ថាមពល ក្នុងគោលបំណង​បង្កើត​ឱ្យ​មានសុខដុមនីយកម្មក្នុងតំបន់ប្រតិបត្តិការធនធានរ៉ែ ក្នុងនោះចាប់ពីឆ្នាំ២០១៥ រហូត​ដល់​ឆ្នាំ២០២៥ គម្រោងអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន មានចំនួន ១១៧ គម្រោង (រួមមាន​សាលា​រៀន​ ផ្លូវដីក្រហម ផ្លូវបេតុង ស្ពាន ប្រព័ន្ធធារាសាស្ត្រ អំពូលសូឡា ស្រះទឹកសហគមន៍ អណ្ដូង​ទឹក​ជា​ដើម​)។ គម្រោងទាំងនេះត្រូវបានអនុវត្តបញ្ចប់តាមបណ្តាឃុំ/សង្កាត់ ដែលមានប្រតិបត្តិការ​ធន​ធាន​រ៉ែ​ទូទាំង​ប្រទេស និងគម្រោងចំនួន២០ កំពុងបន្តអនុវត្តដែលប្រើប្រាស់​ថវិកា​មូល​និធិ​រ៉ែ​ប្រមាណ ​១០ លានដុល្លារអាម៉េរិក៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm