ប្រទេសអូស្ត្រាលីបាននិយាយនៅថ្ងៃអាទិត្យ ១៥កុម្ភៈសប្ដាហ៍នេះថា ខ្លួននឹងចាយលុយចំនួន ៣,៩ ពាន់លានដុល្លារអូស្ត្រាលី ស្មើ ២,៧៦ ពាន់លានដុល្លារអាមេរិក ដើម្បីជំរុញការសាងសង់កន្លែងផលិតនាវាដែលនឹងជួយផ្គត់ផ្គង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរក្រោមសន្ធិសញ្ញាការពារជាតិត្រីភាគី AUKUS ជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។
ដោយត្រូវបានប្រកាសនៅឆ្នាំ ២០២១ AUKUS គឺជាការវិនិយោគក្នុងវិស័យការពារជាតិដ៏ធំបំផុតរបស់អូស្ត្រាលី ហើយនឹងមើលឃើញនាវាមុជទឹកប្រភេទ Virginia class បញ្ជាដោយសហរដ្ឋអាមេរិកដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលីចាប់ពីឆ្នាំ ២០២៧ ដោយនាវាមុជទឹក Virginia ជាច្រើនគ្រឿងត្រូវបានលក់ទៅឱ្យអូស្ត្រាលីចាប់ពីឆ្នាំ ២០៣០ ហើយចក្រភពអង់គ្លេស និងអូស្ត្រាលីសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ប្រភេទថ្មីក្នុងកិច្ចព្រមព្រៀង AUKUS ។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានពិពណ៌នាអំពីប្រាក់ចំនួន ៣,៩ ពាន់លានដុល្លារអូស្ត្រាលីថាជាការបង់ប្រាក់កក់ដើម្បីផ្គត់ផ្គង់កន្លែងផលិតនាវាថ្មីនៅតំបន់ អស្បន(Osborne) ដែលជាតំបន់ជាយក្រុង អាដេឡេ (Adelaide)ក្នុងរដ្ឋ South Australia។
លោក Albanese បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការវិនិយោគលើកន្លែងសាងសង់នាវាមុជទឹកនៅ Osborne គឺមានសារៈសំខាន់ណាស់ក្នុងការដឹកជញ្ជូននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងបំពាក់ដោយអាវុធធម្មតារបស់ប្រទេសអូស្ត្រាលី។
លោកថា ការព្យាករណ៍ជាផ្លូវការបានដាក់តម្លៃសរុបនៃការសាងសង់ក្នុងចំនួន៣០ ពាន់លានដុល្លារអូស្ត្រាលីក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខ៕


