សហរដ្ឋអាមេរិក៖ កាលពីល្ងាចថ្ងៃទី១៨ ខែមីនា ប្រធានាធិបតីចិនលោក Xi Jinping បានជួបសន្ទនាតាមបណ្តាញវីដេអូជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden។ ប្រធានាធិបតីចិនលោក Xi Jinping បានកត់សំគាល់ពីការវិវឌ្ឍន៍ធំៗថ្មីៗក្នុងទិដ្ឋភាពអន្តរជាតិ ចាប់តាំងពីជំនួបដំបូងតាមប្រព័ន្ធអ៊ីនធឺណិតកាលពីខែវិច្ឆិកា។

ជាសំខាន់ និន្នាការនៃសន្តិភាព និងការអភិវឌ្ឍន៍កំពុងប្រឈមមុខទៅនឹងបញ្ហាប្រឈមធ្ងន់ធ្ងរ។ លោក Xi និយាយថា វិបត្តិនៅអ៊ុយក្រែនជារឿងដែលយើងមិនចង់មើលឃើញ។ ព្រឹត្តិការណ៍ជាថ្មីបង្ហាញថា បណ្តាប្រទេសជាច្រើននឹងមិនឈានទៅដល់ចំណុច នៃការជួបគ្នាលើសមរភូមិប្រយុទ្ធនោះទេ។ ជម្លោះ និងការប្រឈមមុខនឹងមិនមែនជាផលប្រយោជន៍របស់នរណាម្នាក់ឡើយ ហើយសន្តិភាព និងសន្តិសុខ ជាអ្វីដែលសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់។ ជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខ និងជាប្រទេសមានសេដ្ឋកិច្ចនាំមុខទាំងពីររបស់ពិភពលោក យើងមិនត្រឹមតែនាំមុខទំនាក់ទំនងចិន-អាមេរិកឆ្ពោះទៅរកជំហានត្រឹមត្រូវយូរអង្វែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចែករំលែកការទទួលខុសត្រូវ និងធ្វើការសម្រាប់សន្តិភាព និងភាពស្ងប់ស្ងាត់ពិភពលោក៕
អត្ថបទ៖ ប៊ុនថន