មន្រ្តីជាន់ខ្ពស់ក្រសួងការងារដឹកនាំប្រតិភូត្រីភាគីចូលរួមសន្និសីទសកល លើកទី៦ ស្តីពី​ការលុប​បំបាត់​ពលកម្មកុមារ នៅប្រទេសម៉ារ៉ុក

2026/02/15 09:40:29 pm        226

ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ សួស ស៊ីនួន អនុ​រដ្ឋលេខាធិការ​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំប្រតិភូត្រីភាគីកម្ពុជា ចូលរួមក្នុងសន្និសីទ​សកល​លើកទី៦ ស្តីពីការលុបបំបាត់ពលកម្មកុមារ (The 6th Global Conference on Elimination of Child Labour) នាទីក្រុងម៉ារ៉ាកេស ប្រទេសម៉ារ៉ុក។

សន្និសីទកម្រិតពិភពលោកនេះ រៀបចំឡើងដោយរដ្ឋាភិបាលម៉ារ៉ុក សហការជាមួយអង្គការពលកម្មអន្តរជាតិ (ILO) ដោយមានការចូលរួមពីតំណាងរដ្ឋាភិបាល អង្គការនិយោជកអន្តរជាតិ (IOE) និងសហព័ន្ធសហជីពអន្តរជាតិ (ITUC) សរុបប្រមាណ ១ ២០០ នាក់ មកពីជុំវិញពិភពលោក ដើម្បីពិគ្រោះយោបល់ និងធានាថាអាទិភាពនៃតំបន់នីមួយៗត្រូវបានបញ្ចូលទៅក្នុងយុទ្ធសាស្ត្រលុបបំបាត់ពលកម្មកុមារជាសកល។

ក្នុងឱកាសនោះ លោកជំទាវអនុរដ្ឋលេខាធិការ បានឡើងថ្លែងសេចក្ដីថ្លែងការណ៍ក្រោមប្រធានបទ «ការងារសមរម្យសម្រាប់យុវជន - Decent Work For Youth» ដោយបានរំលេចនូវចំណុចសំខាន់ៗនៃជោគជ័យរបស់កម្ពុជា រួមមាន៖ (១) ការប្ដេជ្ញាចិត្តកម្រិតខ្ពស់ ដោយកម្ពុជាបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ ILO និងដៃគូអភិវឌ្ឍន៍ តាមរយៈកិច្ចសន្ទនាសង្គមគ្រប់ជាន់ថ្នាក់ ដើម្បីលើកកម្ពស់ការងារសមរម្យសម្រាប់កម្មករនិយោជិតវ័យក្មេង។ (២) ក្របខ័ណ្ឌច្បាប់ និងគោលនយោបាយ គឺការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយ «មិនអត់ឱនចំពោះពលកម្មកុមារ និងពលកម្មដោយបង្ខំ» តាមរយៈយន្តការជាតិសម្របសម្រួល និងច្បាប់ជាតិដ៏រឹងមាំ។ (៣) ការផ្ដល់ជំនាញ និងឱកាស គឺការពង្រីកវិសាលភាពនៃការអប់រំ កម្មវិធីបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងគំនិតផ្ដួចផ្ដើមនានា ដើម្បីបំពាក់ជំនាញដល់យុវជនឱ្យទទួលបានការងារដែលមានផលិតភាព និងចីរភាព។

លោកជំទាវ សួស ស៊ីនួន ក៏បានគូសបញ្ជាក់ផងដែរថា សន្និសីទសកលលើកទី៦ នេះ បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើបណ្ដាប្រទេសដែលនៅមានអត្រាពលកម្មកុមារខ្ពស់ និងខ្វះយន្តការច្បាស់លាស់ក្នុងការផ្ដល់ជំនាញវិជ្ជាជីវៈ។ ជាមួយគ្នានេះ សន្និសីទបានបន្តគាំទ្រចំពោះការប្ដេជ្ញាចិត្តរួមគ្នារបស់បណ្ដាប្រទេសលើពិភពលោក ក្នុងការលុបបំបាត់ពលកម្មកុមារឱ្យធ្លាក់ដល់អត្រាសូន្យ៕

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm