ស.ស.យ.ក.រៀបចំកិច្ចប្រជុំគណៈកម្មការធិការកណ្តាលរបស់ខ្លួននៅខេត្ដសៀមរាប

2022/03/19 07:54:14 pm        698

សៀមរាប៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំកិច្ចប្រជុំគណៈកម្មការធិការកណ្តាលរបស់ខ្លួន នៅខេត្ដសៀមរាប ដើម្បីឆ្លុះបញ្ចាំងឱ្យសាធារណជនជាតិ និងអន្តរជាតិ បានឃើញអំពីការបើកទំព័រថ្មីនៃតំបន់ប៉ូលសេដ្ឋកិច្ចដ៏សំខាន់ និងជាទឹកដីបេតិកភណ្ឌដ៏ល្អពិសិដ្ឋរបស់កម្ពុជា។

កិច្ចប្រជុំនេះ ធ្វើឡើងរយៈពេល០៣ ថ្ងៃគិតចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ក្រោម​អធិបតីភាពរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. និងដោយមានវត្តមានចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ ព្រមទាំងសមាជិក សមាជិកា​គណៈកម្មការធិការកណ្តាល និងភ្ញៀវកិត្តិយសចូលរួមផងដែរ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងស្របពេលដែលកម្ពុជា ​សម្រេចបើកដំណើរការប្រទេសឡើងវិញ​លើ​គ្រប់វិស័យ បន្ទាប់​ពីរាជរដ្ឋាភិបាលគ្រប់គ្រង​បានដោយជោគជ័យ​នៃការឆ្លងរីករាលដាល​នៃ​ជំងឺកូវីដ-១៩ តាមរយៈការអនុវត្តយុទ្ធសាស្រ្តស្រោចវ៉ាក់សាំង​តាមអភិក្រមផ្ការីកជូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ដោយឥតគិតថ្លៃ ឈានដល់ការសម្រេចបាននូវភាពសស៊ាំក្នុងសហគមន៍។ ជាមួយគ្នានោះ កិច្ចប្រជុំនៅពេលនេះ ​ក៏ជាការ​ឆ្លុះបញ្ចាំង​ឱ្យសាធារណជនជាតិ និងអន្តរជាតិ បានឃើញអំពីការបើកទំព័រថ្មីនៃតំបន់ប៉ូលសេដ្ឋកិច្ចដ៏សំខាន់ និងជាទឹកដីបេតិកភណ្ឌដ៏ល្អ​ពិសិដ្ឋ​របស់​កម្ពុជា ​បន្ទាប់ពីខេត្តសៀមរាប ​បានប្រែមុខមាត់ថ្មីតាមរយៈការធ្វើទំនើបកម្ម និងការកែលម្អ​ឡើងវិញ​នូវប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធអស់រយៈពេលជាង ​១ឆ្នាំកន្លងទៅ។

ឯកឧត្ដម ហ៊ុន ម៉ានី បានចាត់ទុកថា ​កិច្ចប្រជុំគណៈកម្មាធិការកណ្តាលនៅពេលនេះ មិនត្រឹមតែ​ជា​សក្ខីភាពបញ្ជាក់​នូវការចូលរួមគាំទ្រ ​និងអបអរសាទរចំពោះសមិទ្ធផលនានា ​ដែល ស.ស.យ.ក សម្រេច​បានក្នុងរយៈពេល០៨ ​ខែកន្លងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការសបញ្ជាក់ឱ្យ​ឃើញ​នូវស្មារតី​រួបរួមគ្នា ​និងការប្តេជ្ញាចិត្តខ្ពស់​របស់​ថ្នាក់ដឹក​នាំ ស.ស.យ.ក ដើម្បីបុព្វហេតុយុវជនក្នុងកិច្ចការ​មាតុ​ភូមិ​ទៀតផង​ ជាពិសេសការកំណត់ទិសដៅការងារដែលយើងត្រូវធ្វើក្នុងជំហានបន្ទាប់។ ដោយ​មើល​ឃើញភាពចាំបាច់ក្នុងការរួមចំណែក​ជាមួយរាជរដ្ឋាភិបាលលើការ​ងារប្រយុទ្ធប្រឆាំង​នៃការ​រីករាល​ដាល​នៃជំងឺកូវីដ-១៩ ​ក៏ដូចជាការងារសង្គម ​និងមនុស្សធម៌ ​សហភាពសហព័ន្ធយុវជនកម្ពុជា បាន​ចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការធានា ​និង​រក្សាសមិទ្ធផលទាំងឡាយ ដែល​រាជរដ្ឋាភិបាលសម្រេចបាននាពេលកន្លងមក។

ស.ស.យ.ក. ក៏​ចូលរួមការពារ និងថែរក្សាអធិបតេយ្យ បូរណភាពទឹកដី ឯករាជ្យ សន្តិភាព ស្ថិរភាព សេរីភាព ​សុវត្ថិភាពសង្គម​ លើកកម្ពស់​សុខដុមនីយកម្ម​សង្គម អត្តសញ្ញាណ និង​លើក​តម្កើង​កិត្តិនាម​កម្ពុជា ក៏ដូចជាចូលរួមក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ​និងពាណិជ្ជកម្ម ការអភិវឌ្ឍ​សមត្ថភាព​យុវជន ​ការរួមសុខទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ​ការលើក​កម្ពស់សុខភាព និង​វិស័យកីឡា ការជំរុញកិច្ចសហប្រតិបត្តិការ ​និងទំនាក់ទំនងអន្តរជាតិ ​ព្រមទាំងចូលរួមយ៉ាង​សកម្ម​ក្នុងយុទ្ធនាការពលរដ្ឋល្អ។

ឯកឧត្តម ហ៊ុន ម៉ានី បានកត់សម្គាល់ឃើញថា អ្វីដែលយុវជនបានធ្វើ ​និងអ្វីដែលយុវជនត្រូវបន្តធ្វើ គឺបាន​រំលេច​ឱ្យឃើញនូវការបន្ត​មរតក​ស្មារតី​យុទ្ធជន ២ធ្នូ ​ដែលបង្កប់នូវស្នាម​ញញឹម និង​ក្តី​សង្ឃឹមខ្ពស់​ ដោយតម្រូវឱ្យយុវជនទាំងអស់រួមគ្នាជ្រោងទង់យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ។ ក្រោមម្លប់សន្តិភាព គ្រួសារ ស.ស.យ.ក ទូទាំងប្រទេស ត្រូវដកពិសោធន៍ពីដំណើរនៃ​សច្ចធម៌​ប្រវត្តិសាស្ត្ររបស់កម្ពុជា​ ដែលបានប្រែក្លាយពីប្រទេសដែលស្ថិតក្នុងថ្លុកឈាម​ គំនរ​ឆ្អឹង និង​ការបំផ្លិចបំផ្លាញ ​ទៅជាប្រទេសដែលអាចទាញប្រយោជន៍​ពីការ​អភិវឌ្ឍសេដ្ឋកិច្ច​ សង្គមឌីជីថល ដោយជឿថា ខ្មែរធ្វើបាន​ ក្នុងការ​កសាង​សង្គម​មួយ​ប្រកប​ដោយ​ប្រជាជន​ទំនើប។

ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់ជាអនុសាសន៍ជូន​សមាជិក សមាជិកថា ​មហាគ្រួសារ ស.ស.យ.ក ត្រូវចាប់​យកកាលានុវត្តភាពនេះក្នុងការប្រែក្លាយខ្លួន​ទៅជាកម្លាំងចលករ​ដ៏ស្មោះស្ម័គ្រ សាមគ្គីភាព​រឹងមាំ ​និ​ងសមត្ថភាព​បរិបូណ៍​ដើម្បី​ បន្តបំផុសស្មារតី ​និងឆន្ទៈ របស់យុវជន និងប្រជាជន​ឱ្យចូលរួម​បម្រើ ​និងការពារអធិបតេយ្យ ​បូរណភាពទឹកដី ​ការពារ​ឱ្យបាន​ដាច់ខាត​នូវសន្តិភាព​និង​សុខដុមរមនា​របស់កម្ពុជា​ ចូលរួមឱ្យអស់ពីសមត្ថភាព​ក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ​បន្តរួមចំណែក​ជាវិជ្ជមាន​តាមរយៈសកម្មភាពស្ម័គ្រចិត្ត ​ចូលរួមថែរក្សា​សមិទ្ធផល​របស់ថ្នាក់​ដឹកនាំ​ជំនាន់មុន​ កសាង សមិទ្ធផល​វិជ្ជមានថ្មីៗបន្ថែមទៀត ​និងពូនជ្រំកសាង​មូលដ្ឋាន​គ្រឹះសម្រាប់​យុវជន​ជំនាន់ក្រោយ សំដៅរួមគ្នា​បង្កើនមោទកភាពជាតិ​ និង​បន្តកសាង​សង្គមជាតិ​ទំនើបមួយដ៏​រស់រវើក ដើម្បី​ប្រែក្លាយ​ជាអរិយប្រទេសប្រកបដោយនីតិរដ្ឋ ​ក្នុង​សុខសន្តិភាព​ ស្ថិរភាព ​ចីរភាព ​សេដ្ឋកិច្ចរឹងមាំ សង្គមយុត្តិធម៌ ​និងមានប្រជាពលរដ្ឋពោរពេញ​ទៅដោយចំណេះដឹង​ វប្បធម៌​ របៀប​របប​រស់នៅ និង​ការ​គិតគូរ​ជឿនលឿន ​ទីក្រុងមានសោភណ្ឌភាព​ ប្រកបដោយ​ផាសុកភាព ​ភាពបៃតង​ សុខដុមរមនា វឌ្ឍនភាព​ និងវិបុលភាព៕ អត្ថបទ៖ ឈិត សាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm