អ៊ីរ៉ង់ លើកពីលទ្ធភាពនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអាមេរិក មុនពេលកិច្ចចរចាជុំថ្មីនៅសប្ដាហ៍នេះ

2026/02/16 04:09:59 pm        158

ទីភ្នាក់ងារសារព័ត៌មាន Fars របសអ៊ីរ៉ង់ បានរាយការណ៍ថា អ្នកការទូតជាន់ខ្ពស់របស់អ៊ីរ៉ង់ លោក Hamid Ghanbari បាននិយាយកាលពីថ្ងៃអាទិត្យ (១៥ កុម្ភៈ) ថា អ៊ីរ៉ង់កំពុងតែស្វះស្វែងរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអាមេរិក ដែលផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចសម្រាប់ភាគីទាំងពីរ និងបង្ហើបពីលទ្ធភាពនៃកិច្ចព្រមព្រៀងលើថាមពល រ៉ែ និងយន្តហោះផងដែរ ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនការចរចាជុំទីពីររវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន គ្រោងធ្វើឡើងនៅសប្ដាហ៍នេះ។

កាលពីថ្ងៃសុក្រសប្ដាហ៍មុន ប្រភពបានប្រាប់សារព័ត៌មានរ៉យទ័រថា គណៈប្រតិភូទីក្រុងវ៉ាស៊ីនតោន រួមទាំងប្រេសិតជាន់ខ្ពស់អាមេរិក គឺលោក Steve Witkoff និងលោក Jared Kushner នឹងជួបក្រុមមន្រ្តីអ៊ីរ៉ង់ នៅទីក្រុងហ្សឺណែវ នាថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ស្អែកនេះ ហើយក្រោយមក មន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់ក៏បានបញ្ជាក់ជាផ្លូវការពីផែនការនៃជំនួបមួយនេះ។

អ៊ីរ៉ង់និងអាមេរិក បានបន្តកិច្ចចរចាឡើងវិញនៅដើមខែកុម្ភៈនេះ ដើម្បីដោះស្រាយជម្លោះអស់ជាច្រើនទសវត្សរ៍របស់ពួកគេលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ និងបញ្ចៀសការប្រឈមមុខដាក់គ្នាខាងយោធាជាថ្មី។ មន្ត្រីអាមេរិកបានប្រាប់រ៉យទ័រថា ទីក្រុងវ៉ាស៊ីនតោនបានបញ្ជូននាវាផ្ទុកយន្តហោះគ្រឿងទីពីរទៅកាន់តំបន់មជ្ឈិមបូព៌ា ហើយកំពុងត្រៀមលក្ខណៈសម្រាប់លទ្ធភាពនៃយុទ្ធនាការយោធាជាបន្តបន្ទាប់ ប្រសិនបើកិច្ចចរចាមិនទទួលបានជោគជ័យ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា លោកប្រធានាធិបតី Donald Trump បញ្ជាក់ច្បាស់ហើយថា លោកចង់បានការទូត និងដំណោះស្រាយដោយការចរចា ប៉ុន្តែក៏ប្រមុខការទូតរូបនេះក៏បាននិយាយថា «ពុំមាននរណាម្នាក់អាចធ្វើកិច្ចព្រមព្រៀងជោគជ័យជាមួយអ៊ីរ៉ង់បានទេ ប៉ុន្តែសហរដ្ឋអាមេរិកនឹងព្យាយាម»។

អ៊ីរ៉ង់បានគំរាមវាយប្រហារមូលដ្ឋានទ័ពអាមេរិកនៅមជ្ឈិមបូព៌ា ប្រសិនបើខ្លួនរងការវាយប្រហារដោយកងកម្លាំងអាមេរិក ប៉ុន្តែមន្រ្តីអ៊ីរ៉ង់នៅថ្ងៃអាទិត្យ ហាក់បង្ហាញជំហរផ្សះផ្សាជាងមុន។ លោក Hamid Ghanbari អនុប្រធានទទួលបន្ទុកការទូតសេដ្ឋកិច្ចនៃក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយថា «ដើម្បីភាពស្ថិតស្ថេរនៃកិច្ចព្រមព្រៀង ជារឿងមានសារៈសំខាន់ណាស់ដែលអាមេរិកក៏ទទួលបានអត្ថប្រយោជន៍ក្នុងតំបន់ដែលមានផលចំណេញសេដ្ឋកិច្ចខ្ពស់ និងរហ័សផងដែរ»៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        50
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        49
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm