ពលរដ្ឋ​ខ្មែរត្រឡប់​ពីអាមេរិក​ស្ងើច​សរសើរ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន​ការ​អភិវឌ្ឍ​

2026/02/16 05:55:01 pm        288

បន្ទាប់ពីបានដើរលេងកម្សាន្តនៅក្នុងប្រទេសកម្ពុជាជាច្រើនសប្តាហ៍កន្លងទៅនេះ ពលរដ្ឋ​ខ្មែរ​មក​ពី​សហ​រដ្ឋ​អាម៉េរិក​បានបង្ហាញការភ្ញាក់ផ្អើល និងស្ងើច​សរសើរ​ចំពោះ​ការ​ដឹក​នាំ​របស់​រាជ​រដ្ឋាភិបាល​ធ្វើ​ឱ្យ​ប្រទេសក​ម្ពុជា ​មានការអភិវឌ្ឍ រីកចម្រើនគ្រប់ទីកន្លែង។

ពលរដ្ឋខ្មែរមកពីសហរដ្ឋអាមេរិកនៅព្រឹកថ្ងៃទី១៦ខែកុម្ភៈនេះបានប្រាប់ BTV ឲ្យដឹងថា អស់​រយៈ​ពេល​ជិត​មួយ​ខែ​មក​ហើយ ដែលពួកគាត់បានមកប្រទេសកម្ពុជា និងបាន​ដើរ​លេង​នៅ​រាជ​ធានី​ភ្នំពេញ ​តាមបណ្តាខេត្តមួយចំនួន ជាពិសេសស្រុកកំណើតនៅខេត្តព្រៃវែង។ ពលរដ្ឋខ្មែរ​​ទើប​ត្រឡប់​ពី​អាមេរិកសង្កេតឃើញថា បច្ចុប្បន្នប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនច្រើន ទាំង​ហេដ្ឋា​រចនា​សម្ព័ន្ធ ផ្លូវ ស្ពាន ព្រលានយន្តហោះថ្មីស្អាតទំនើប និងអគារ​ខ្ពស់ៗ​រាប់​សិប​ដែល​ពួក​គាត់​មិន​នឹកស្មានដល់។

ពលរដ្ឋខ្មែរមកពីសហរដ្ឋអាមេរិកនោះបន្តទៀតថា បើទោះបីបច្ចុប្បន្នប្រទេសកម្ពុជា និងថៃ មាន​ជម្លោះ​ព្រំដែន​ជា​មួយគ្នាក្តី តែក្រៅពីតំបន់ជម្លោះព្រំដែន ប្រទេសកម្ពុជា មានសុវត្ថិភាព និង​សណ្តាប់​ធ្នាប់​ល្អ ម្លោះហើយប្រជាពលរដ្ឋខ្មែរនៅបរទេស ក៏ដូចជាភ្ញៀសទេសចរ អាច​មក​លេង​ប្រទេស​កម្ពុជា​បានជាធម្មតា ពីព្រោះមានតំបន់ទេសចរណ៍ស្អាតៗជាច្រើន ជាពិសេស​នៅ​តំបន់​ប្រាសាទ​អង្គរវត្ត ខេត្តសៀមរាប។

សូមជម្រាបថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីត​នាយក​រដ្ឋ​មន្រ្តី ​និងបច្ចុប្បន្នបន្តដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បាន​ដឹកនាំ​ប្រទេស​ជាតិ​ឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងបានយក​ចិត្ត​ទុក​ដាក់​ពី​សុខ​ទុក្ខ​ប្រជា​ពលរដ្ឋ​គ្រប់​កាលៈទេសៈ៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm