អ្នកនាំពាក្យ៖ ការតវ៉ា​របស់​កម្ពុជា​ចំពោះ​សកម្មភាព​រំលោភ​បំពាន​ពី​សំណាក់​ភាគី​ថៃ​ជា​ភស្តុតាង​ផ្នែក​គតិយុត្តមិន​អាចខ្វះបាន

2026/02/16 11:00:41 am        88

ការតវ៉ារបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានធ្វើឡើងជាបន្តបន្ទាប់ ប្រឆាំង​នឹង​សកម្មភាព​រំលោភ​បំពាន​ច្បាប់​អន្តរជាតិ និងរំលោភសិទ្ធិប្រជាពលរដ្ឋខ្មែរពីសំណាក់ភាគីថៃ គឺជា​ភស្តុតាង​ដែល​មាន​តម្លៃ​ផ្នែក​គតិ​យុត្ត​មិន​អាច​ខ្វះបាន​ក្នុងការការពារអធិបតេយ្យភាព និងបូរណ​ភាព​ទឹក​ដី​របស់​របស់​កម្ពុជា​។ ​នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្លែង​បញ្ជាក់​តាម​រយៈ​សន្និសីទ​សារ​ព័ត៌មាន​នៅ​ថ្ងៃ​ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ការចូលកាន់កាប់​ទឹកដី​នៃ​ប្រទេស​អធិបតេយ្យ​មួយ​ដោយ​ប្រើ​កម្លាំង​យោធា គឺផ្ទុយទាំងស្រុងទៅនឹងធម្មនុញ្ញអាស៊ាន ធម្មនុញ្ញ​អង្គការ​សហ​ប្រជា​ជាតិ ​និងច្បាប់អន្តរជាតិ។ ចំណែកឯការបំផ្លិចបំផ្លាញផ្ទះសម្បែង ការលួចទ្រព្យសម្បត្តិជនស៊ីវិល និង​ការ​រារាំងមិនឱ្យវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ គឺជាការរំលោភ​យ៉ាង​ធ្ងន់​ធ្ងរ​លើ​បទ​ប្បញ្ញត្តិ​នានា​នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស, កតិកាសញ្ញាអន្តរជាតិ​ស្តីពី​សិទ្ធិ​សេដ្ឋកិច្ច ​សង្គមកិច្ច និងវប្បធម៌ (ICESCR) កតិកាសញ្ញាអន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​(ICCPR) អនុសញ្ញាស្តីពីសិទ្ធិកុមារ (CRC)1) អនុសញ្ញា​ស្តីពី​សិទ្ធិ​ជន​មាន​ពិការ​ភាព​(CRPD) អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW)​ និងអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ និងអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩០៧ ជា​ដើម​។

ឯកឧត្តមបានបន្តថា ច្បាប់អន្តរជាតិទាំងអស់នេះ បានហាម​ប្រាម​ការ​ចូល​កាន់​កាប់​ទឹក​ដី​នៃ​ប្រទេស​អធិបតេយ្យមួយដោយប្រើកម្លាំង និងការពារសិទ្ធិប្រជាពលរដ្ឋ​គ្រប់​រូប​ដែល​ត្រូវ​មាន​លំនៅ​ឋាន​សម​រម្យ និងចៀសផុតពីការជ្រៀតជ្រែកលើលំនៅឋាន និងការរឹបអូស​ឬ​លួច​ប្លន់​យក​ទ្រព្យ​សម្បត្តិ​ឯក​ជនពីបុគ្គល ឬក្រុមណាមួយ។ ប៉ុន្តែ ភាគីថៃបានរំលោភបំពានច្បាប់អន្តរជាតិទាំងនេះ ហើយ​បាន និងកំពុងបង្កការលំបាកធ្ងន់ធ្ងរចំពោះជនភៀសសឹកកម្ពុជា ជាពិសេសស្ត្រី កុមារ ជន​ចាស់​ជរា អ្នកជំងឺ និងជនមានពិការភាព ដែលជាក្រុមជនងាយរងគ្រោះស្រាប់។ ពួក​គេ​ជួប​ការ​លំបាក​កាន់តែ​ខ្លាំង ដូចជា ភាពក្រីក្រ ការបាត់បង់ការសិក្សា បញ្ហាសុខភាព​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត ​ព្រមទាំងបាត់បង់ឱកាសទទួលបានសេវាចាំបាច់ផ្សេងៗទៀត។

ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់ថា ចំពោះមុខការរំលោភបំពាននេះ រាជរដ្ឋាភិបាលកម្ពុជា តាម​រយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បាន​ធ្វើ​កំណត់​ទូត​តវ៉ា​ជា​បន្ត​បន្ទាប់​ដោយ​បាន​សម្តែងនូវការប្រឆាំងជំទាស់យ៉ាងខ្លាំងចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែល​ធ្វើ​ឱ្យមានការកែប្រែនូវបរិយាកាសសន្តិសុខនៅក្នុងឬជុំវិញតំបន់ជនស៊ីវិល ពង្រឹង​ការ​គ្រប់​គ្រង​យោធា ​ឬបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង និងរារាំងដល់​ការ​វិល​ត្រឡប់​របស់​ជន​ស៊ីវិល​ទៅ​កាន់ផ្ទះសម្បែងនិងកាន់កាប់ទ្រព្យសម្បត្តិរបស់ពួកគេដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរ។ រាជ​រដ្ឋាភិបាល តាមរយៈគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បាន​ផ្ញើ​លិខិត​ទៅ​ប្តឹង​តវ៉ា​យ៉ាង​ខ្លាំង​ជូន​ទៅ​ដល់ស្ថាប័នសិទ្ធិមនុស្សនានាទាំងថ្នាក់តំបន់ និងអន្តរជាតិ ដោយ​បាន​ស្នើ​សុំ​ឱ្យ​ចាត់​វិធាន​ការ​ប្រឆាំង​ការ​រំលោភបំពាន​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ដ៏​ធ្ងន់​ធ្ងរនេះ​ជា​បន្ទាន់ និង​ទៅ​តាម​សមត្ថ​កិច្ច​រៀង​ៗ​ខ្លួន​។

ឯកឧត្តមបានរម្លឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ​២០២៦ ​បានមានប្រសាសន៍បញ្ជាក់ថា «ការការពារទឹកដី និងប្រជាជន គឺជាអាទិភាព​ខ្ពស់​បំផុត​របស់​រាជ​រដ្ឋាភិបាល ហើយរាល់ការសម្រេចចិត្តទាំងអស់របស់រាជរដ្ឋាភិបាល គឺដើម្បី​ឧត្តម​ប្រយោជន៍​ជាតិ និង​ប្រជាជន»។ សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា «រាជរដ្ឋាភិបាល​ដាច់​ខាត​មិន​បោះ​បង់​កាត​ព្វកិច្ចក្នុងការទាមទារទឹកដីឡើយ ហើយបាននិង​កំពុង​ខិតខំ​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិ​វិធី​ដោយ​ឈរលើ​មូលដ្ឋាន​ច្បាប់​អន្ត​រជា​តិ​ដើ​ម្បី​ធានា​នូវ​ដំណោះ​ស្រាយ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ និង​រយៈពេលយូរសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ»។ ចំណែកសម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់​អំណាច​ក៏​បាន​បញ្ជាក់​ច្បាស់​ថា កម្ពុជានឹងមិនធ្វើសម្បទានណាមួយចំពោះអធិបតេយ្យ និងសេចក្តី​ថ្លៃ​ថ្នូរ​របស់​ខ្លួន​ឡើយ។​

អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជូនជនរួមជាតិថា៖«ការតវ៉ារបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានធ្វើ​ឡើង​ជាបន្តបន្ទាប់ ប្រឆាំងនឹងសកម្មភាពរំលោភបំពានច្បាប់អន្តរជាតិ និង​រំលោភ​សិទ្ធិ​ប្រជា​ពលរដ្ឋ​ខ្មែរ​ពីសំណាក់ភាគីថៃ គឺជាភស្តុតា​ងដែលមាន​តម្លៃផ្នែ​កគ​តិយុត្តមិ​ន​អាច​ខ្វះ​បាន​ក្នុង​ការ​ការ​ពារ​អធិប​តេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។ ចំណែកឯ​ជំហរច្បា​ស់​លាស់​ និង​ដាច់​ខាត​របស់​រាជ​រដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជា គឺជាសក្ខីភាពនៃ​ភាព​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ​ទឹក​ដី និង​ប្រជា​ព​លរដ្ឋ ខណៈដែលកម្លាំងមហាសាមគ្គីក្នុងចំណោមប្រជាពលរដ្ឋខ្មែរ គឺជាខឿន​ការ​ពារ​ជាតិរ​បស់​ប្រជា​ជនដ៏រឹងមាំ។ ទាំងនេះគឺជាចន្ទុលដ៏រឹងមាំក្នុងការការពារអធិបតេយ្យភាពជាតិ បូរណ​ភាព​ទឹក​ដី និងការពារប្រជាពលរដ្ឋខ្មែរពីការរំលោភបំពាន»។

អ្នកនាំពាក្យរាជរដ្ឋាភិកម្ពុជាបញ្ជាក់ជាថ្មីថា កម្ពុជា​ប្រកាន់​ជំហរ​ដាច់​ខាត​ក្នុង​ការ​ការ​ពារ​ខ្សែព្រំ​ដែន​អន្តរ​ជាតិ​កម្ពុជា-​ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែន ឥណ្ឌូចិន-សៀម ដោយ​គោរ​ព​គោល​ការណ៍​ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរព​អនុ​សញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ ហេតុ​បោះ​បង្គោល​ព្រំដែន​របស់​គណៈ​កម្មការ​បោះប​ង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារ​ពាក់​ព័ន្ធ​នានា​ដែល​ភាគី​ទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជា មិនទទួល​ស្គាល់​ជា​ដាច់​ខាត​នូវ​ការ​កែ​ប្រែ​ខ្សែព្រំ​ដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង៕

អត្ថបទដែលទាក់ទង

ក្រសួងអប់រំ ត្រូវការគ្រូបង្រៀនប្រមាណ៣ម៉ឺននាក់បន្ថែមទៀត ដើម្បីបំពេញបញ្ហាខ្វះគ្រូបង្រៀន
2026/02/16 12:11:49 pm        1
គយ បន្តពង្រឹងការបង្ក្រាបទំនិញខូចគុណភាព និងខុសច្បាប់ ពិសេសមុខទំនិញសាច់បង្កក
2026/02/16 11:58:16 am        1
មន្ទីរទេសចរណ៍អំពាវនាវភ្ញៀវមកលេងកម្សាន្តនៅខេត្តបាត់ដំបង ក្នុងឱកាសបុណ្យចូលឆ្នាំចិន
2026/02/16 11:29:46 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អឺរ៉ុប បង្ហាញពីបំណងពឹងផ្អែកតិចជាងមុនលើវិស័យការពារជាតិអាមេរិក បន្ទាប់ពីបញ្ហាកោះហ្រ្គីនលែន

2026/02/16 12:18:20 pm
​ក្រសួងអប់រំ ត្រូវការគ្រូបង្រៀនប្រមាណ៣ម៉ឺននាក់បន្ថែមទៀត ដើម្បីបំពេញបញ្ហាខ្វះគ្រូបង្រៀន
2026/02/16 12:11:49 pm
​រដ្ឋមន្ត្រីការបរទេសអាមេរិក ធ្វើដំណើរទៅអឺរ៉ុប ដើម្បីពង្រឹងទំនាក់ទំនងជាមួយមេដឹកនាំគាំទ្រលោក Trump
2026/02/16 12:11:18 pm
​លីបង់៖ មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហារ ខណៈអ៊ីស្រាអែលនិយាយថាកំណត់គោលដៅលើក្រុមប៉ាឡេស្ទីន
2026/02/16 12:00:02 pm
​គយ បន្តពង្រឹងការបង្ក្រាបទំនិញខូចគុណភាព និងខុសច្បាប់ ពិសេសមុខទំនិញសាច់បង្កក
2026/02/16 11:58:16 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/02/15 04:10:52 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/02/12 02:53:43 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/02/15 01:40:24 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/02/16 04:32:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am