អភិបាលរដ្ឋធានីគីវ លោក Vitaly Klitschko បានប្រាប់សារព័ត៌មានFinancial Times ថារដ្ឋធានីគីវ(Kiev)កំពុងស្ថិតនៅលើមាត់ជ្រោះនៃគ្រោះមហន្តរាយ ស្របពេលមានការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំ ។

លោកក៏បានចោទប្រកាន់លោក Vlodimir Zelenskyy ផងដែរថាបានរារាំងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋធានីក្នុងការកាត់បន្ថយស្ថានភាពដ៏អាក្រក់នេះ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ យោធារុស្ស៊ីបានបង្កើនការវាយប្រហារដោយយានដ្រូន និងមីស៊ីលដាក់គោលដៅលើបណ្តាញអគ្គិសនីរបស់អ៊ុយក្រែន ដែលទីក្រុងមូស្គូនិយាយថាមានគោលបំណងកាត់បន្ថយការផលិតអាវុធ។ រុស្ស៊ីបាននិយាយថា ការវាយប្រហារនេះគឺជាការសងសឹកចំពោះការវាយប្រហាររបស់ទីក្រុងគីវលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់រុស្ស៊ី។
ស្ថានភាពនៅក្នុងរដ្ឋធានីគីវ និងទីក្រុងមួយចំនួនទៀតរបស់អ៊ុយក្រែន ត្រូវបានធ្វើឱ្យកាន់តែធ្ងន់ធ្ងរដោយអាកាសធាតុត្រជាក់ខ្លាំង។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Financial Times ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ លោក Klitschko បាននិយាយថា “សំណួរអំពីអនាគតនៃប្រទេសរបស់ពួកលោក ថាតើពួកលោកនឹងរស់រានមានជីវិតជាប្រទេសឯករាជ្យឬអត់នៅតែគ្មានចម្លើយ”។
អភិបាលក្រុងគីវរូបនេះក៏បានរិះគន់លោក Zelenskyy ដែលលោកមានការស្វែងគំនិតជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំមកមហើយ ដោយលោក Klitschko បានចោទប្រកាន់មេដឹកនាំអ៊ុយក្រែន ដែលរក្សាអំណាចប្រធានាធិបតីក្រោមច្បាប់អាជ្ញាសឹក ទោះបីជាអាណត្តិរបស់លោកផុតកំណត់នៅឆ្នាំ ២០២៤ ក៏ដោយ ពីបទរំលោភលើអាជ្ញាធរក្រុងដោយការតែងតាំងរដ្ឋបាលយោធា-ស៊ីវិល៕


