គយ បន្តពង្រឹងការបង្ក្រាបទំនិញខូចគុណភាព និងខុសច្បាប់ ពិសេសមុខទំនិញសាច់បង្កក

2026/02/16 06:58:16 pm        190

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អះអាងថា មន្រ្តីមានសមត្ថកិច្ចនឹងបន្តកិច្ចខិតខំប្រឹងប្រែង ទប់​ស្កាត់ និងបង្រ្កាបទំនិញខូចគុណភាព និងទំនិញគេចពន្ធឱ្យកាន់តែសកម្មឡើងថែមទៀត ជា​ពិសេស​លើមុខទំនិញសាច់បង្កកគ្រប់ប្រភេទ ចូលមកកម្ពុជា។

ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និង​រដ្ឋាករ​កម្ពុជា បានបញ្ជាក់ថា ការទប់ស្កាតអំពើរត់ពន្ធផលិតផលពីសត្វ គឺជាកិច្ចការ​អាទិភាព​របស់​អគ្គ​នាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ នេះគឺជាវិធានការមួយ ត្រូវបានដាក់ចេញ​ក្នុង​វេទិកា​រាជ​រដ្ឋាភិបាល-វិស័យឯកជនលើកទី១៩ ដែលជាកាតព្វ​កិច្ច​បន្ថែម​ក្នុង​ការ​ពង្រឹង​ការ​គ្រប់​គ្រង​នៃ​ការ​នាំ​ចូល ឬពង្រឹងការគេចបង់ពន្ធលើមុខទំនិញពីសាច់សត្វនេះ។ ជាក់ស្តែង ក្នុងឆ្នាំ ២០២៥​កន្លង​ទៅ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្រាប និងដុតកម្ទេចចោលសាច់បង្កក និង​ទំនិញ​បង្កក​ដែលគ្មានគុណភាពចំនួនជិត ២០តោន។ ឯកឧត្ដមបណ្ឌិត គុណ ញឹម ថ្លែងដូចនេះ ត្រូវបា​នធ្វើងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា សង្កេតឃើញថា ក្នុងឆ្នាំ២០២៥កន្លងទៅ អគ្គនាយក​ដ្ឋានគយ និងរដ្ឋាករកម្ពុជា បានយកចិត្តទុកដាក់ក្នុងការទប់ស្កាតទំនិញខូចគុណភាព និង​ទំនិញគេចពន្ធបានល្អប្រសើរគួរឱ្យកត់សម្គាល់ បើទោះជា មានជនខិលខូចមួយចំនួនតូច បាន​លួច​នាំ​ចូលសាច់បង្កកតាមច្រករបៀងខ្លះក៏ដោយ។

លោកថាសម្រាប់ឆ្នាំ ២០២៦នេះ វិស័យឯកជន​នៅ​តែ​បន្ត​ជឿជាក់​លើ​ការ​ទប់​ស្កាត​លើ​ទំនិញ​នាំ​ចូល​ដែល​គ្មាន​គុណភាព ព្រោះ ការររឹតបន្តឹងរបស់​រាជរដ្ឋាភិបាល​នាំ​ឱ្យអ្ន​ក​នំា​ចូល​គោរព​ច្បាប់​តាម​រយៈ​ការ​បង់ពន្ធត្រឹមត្រូវជូនរដ្ឋ។ ទន្ទឹមនឹងនេះ លោក ស្រ៊ុន ពៅ បន្តអំពាវនាវ​ដល់​អ្នក​ចិញ្ចឹម​សត្វ​ទាំង​អស់​ត្រូវពង្រឹងគុណភាពបន្ថែមទៀត ហើយសូមឱ្យអាជ្ញាធរមានសមត្ថកិច្ច បន្តទប់​ស្កាត់​កា​រ​នាំ​ចូល​ទំនិញខុសច្បាប់ឱ្យខ្លាំងក្លាឡើងថែមទៀត។

សូមបញ្ជាក់ថា ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ប្រមូល​ចំណូល​សម្រាប់​ផែន​ការ​សកម្ម​ភាព​ប្រចាំ​ឆ្នាំ​២០២៦​ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​ផ្ដល់​ការ​ណែ​នាំ​ឱ្យបន្តការយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងនឹងអំពើរត់គេចពន្ធ និងការនាំចូល ទំនិញ​ហាម​ឃាត់​នានា ព្រមទាំងការ​ពង្រឹង​អនុ​លោម​ភាព​ពាក់​ព័ន្ធ​វិធាន​ដើម​កំណើត​ចំពោះ​ផលិត​ផល​នាំ​ចេញ​៕ អត្ថបទ ៖ ធូ វិរៈ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm