ក្រសួងអប់រំ ត្រូវការគ្រូបង្រៀនប្រមាណ៣ម៉ឺននាក់បន្ថែមទៀត ដើម្បីបំពេញបញ្ហាខ្វះគ្រូបង្រៀន

2026/02/16 12:11:49 pm        464

ក្រសួងអប់រំ យុវជន និងកីឡា ត្រូវការគ្រូបង្រៀនបន្ថែមរហូតដល់ប្រមាណ ៣ម៉ឺននាក់ ដើម្បី​ទៅ​បំពេញ​បញ្ហា​ខ្វះគ្រូបង្រៀន។ នេះបើយោងតាម​របាយការណ៍បូកសរុបការងារប្រចាំឆ្នាំសិក្សា ២០២៤​-២០២៥ របស់ក្រសួងអប់រំ យុវជន និងកីឡា។

ក្រសួងអប់រំ យុវជន និងកីឡា បច្ចុប្បន្នត្រូវការគ្រូបង្រៀនបន្ថែមរហូតដល់៣១ ៩៧៨នាក់ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ខ្វះ​គ្រូ​បង្រៀន។ ចំនួនត្រូវការគ្រូបង្រៀនទាំងប្រមាណ ៣ម៉ឺននាក់ គឺសម្រាប់​គ្រប់​កម្រិត​សិក្សា ដោយចាប់រាប់ពីមតេយ្យសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ។ តាម​របាយ​កាណ៍​របស់​ក្រសួង​អប់រំបញ្ជាក់លម្អិតថា តម្រូវការគ្រូបង្រៀន​ច្រើន​បំផុត​គឺ​នៅ​កម្រិត​បឋម​សិក្សា​ដែល​មាន​មតេយ្យ​សិក្សា​នៅ​ជាមួយ។ កម្រិតថ្នាក់នេះ ត្រូវការគ្រូបង្រៀនបន្ថែមរហូតដល់ជាង ២៥ ០០០​នាក់។

ពាក់ព័ន្ធ​នឹង​បញ្ហានេះដែរ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បាន​លើក​ឡើង​បន្ថែម​ដែរ​ថា បច្ចុប្បន្នក្រសួងមុខងារ​សាធារណៈ​កំពុង​សហការ​ជាមួយ​ក្រសួង​អប់រំ​ក្នុង​ការ​ធ្វើ​ជំរឿន ដើម្បីទទួលបានទិន្នន័យកាន់តែច្បាស់លាស់ ឈានទៅការរៀបចំផែនការ និង​យន្តការ​ឱ្យ​បាន​ច្បាស់លាស់ និងគ្រប់គ្រងគ្រូបង្រៀនប្រកបដោយប្រសិទ្ធភាព។

ទន្ទឹម​គ្នា​នេះដែរ ក្រសួងក៏កំពុងពិ​ភាក្សា​ពី​ការ​ជ្រើស​រើស​គ្រូ​បង្រៀន​ផ្អែក​លើ​កិច្ច​ព្រមព្រៀង​ការងារ​សម្រាប់​ខេត្ត​២០ទៀត។ ឆ្នាំ ២០២៥កន្លងទៅ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានជ្រើស​រើស​គ្រូ​បង្រៀន​ផ្អែក​លើ​កិច្ចព្រមព្រៀងការងារ សម្រាប់ខេត្ត ព្រៃវែង ត្បូងឃ្មុំ កំពង់ចាម បាត់ដំបង និង​ខេត្ត​តាកែវ រួចមកហើយ។

លោកស្រី អ្នកនាំពាក្យក្រសួងអប់រំ បានលើកឡើងដែរថា ការបណ្តុះបណ្តាលគ្រូបឋម និង​អនុ​វិទ្យាល័យ​មាន ២កម្មវិធី គឺ ១២ បូក៤ និងបរិញ្ញាបត្របូក ១ ដូច្នេះ​បេក្ខ​ជន​ដែល​មាន​បំណង​ក្លាយ​ជា​គ្រូ ​អាចជ្រើសរើសដាក់ពាក្យក្នុងកម្មវិធីណាមួយ។ ដោយឡែក គ្រូវិទ្យាល័យ គឺត្រូវ​មាន​បរិញ្ញា​បត្រ ​ហើយរៀន ២ឆ្នាំបន្តនៅវិទ្យាស្ថានគរុកោសល្យ៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am