មនុស្សរាប់រយលាននាក់បានប្រញាប់ប្រញាល់ធ្វើដំណើរឆ្លងកាត់ប្រទេសចិន នៅក្នុងអំឡុងពេលថ្ងៃឈប់សម្រាកចូលឆ្នាំថ្មីជារៀងរាល់ឆ្នាំ ដើម្បីជួបជុំគ្រួសារនៅស្រុកកំណើតរបស់ពួកគេ ឬសម្រាប់ការដើរលេងកម្សាន្តក្នុងរយៈពេលបុណ្យដ៏វែងមួយ ដែលធ្វើឱ្យព្រឹត្តិការណ៍ក្លាយនេះជាការធ្វើដំណើរប្រចាំឆ្នាំដ៏ធំបំផុតក្នុងពិភពលោក។

បុណ្យចូលឆ្នាំចិនឆ្នាំ២០២៦នេះ ដែលជាការស្វាគមន៍ឆ្នាំមមី ត្រូវនឹងសត្វសេះក្នុងរាសីចក្រចិន ត្រៀមប្រារព្ធឡើងនៅថ្ងៃទី១៧ ខែកុម្ភៈ ហើយនឹងត្រូវបានអមដោយថ្ងៃឈប់សម្រាកសាធារណៈផ្លូវការរយៈពេល ៩ថ្ងៃដ៏វែង ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៣ ខែកុម្ភៈ។ ការប្រញាប់ធ្វើដំណើរក្នុងបុណ្យចូលឆ្នាំចិន បានចាប់ផ្តើមតាំងតែពីថ្ងៃទី២ ខែកុម្ភៈ មក ហើយនឹងបន្តរហូតដល់ ៤០ថ្ងៃ។
ក្រុមមន្ត្រីរំពឹងថា នឹងមានការធ្វើដំណើរក្នុងស្រុកចំនួន ៩,៥ពាន់លានដំណើរ ក្នុងពេល ៤០ថ្ងៃ ពោលគឺកើនឡើងពីប្រហែល ៩,០២ ពាន់លានដំណើរ កាលពីឆ្នាំមុន។ ការចងក្រងទិន្នន័យផ្លូវការប្រចាំឆ្នាំដ៏ច្រើនបែបនេះ បានកើនឡើងចាប់តាំងពីក្រសួងដឹកជញ្ជូនរបស់ប្រទេសចិន បានកែសម្រួលប្រភេទធ្វើដំណើរមុនបុណ្យចូលឆ្នាំចិនកាលពីឆ្នាំ២០២៣ ដោយរួមបញ្ចូលការធ្វើដំណើរតាមផ្លូវគោកនៅលើផ្លូវហាយវេជាតិសំខាន់ៗផងដែរ។
គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ បណ្ដាញផ្លូវដែករបស់ចិន បានដឹកជញ្ជូនអ្នកដំណើរចំនួន ១,០១ ពាន់លាននាក់ ចាប់តាំងពីការកកស្ទះចរាចរណ៍បានចាប់ផ្តើមនៅថ្ងៃទី២ ខែកុម្ភៈ មក។ ជើងហោះហើរក្នុងសប្តាហ៍ដំបូង បានឈានដល់ ១៦,៣២ លាននាក់ គិតត្រឹមថ្ងៃទី៨ ខែកុម្ភៈ ក្នុងចំណោមចំនួនសរុប ៩៥ លាននាក់ ដែលរំពឹងទុកក្នុងរយៈពេលពេញ ៤០ថ្ងៃទាំងមូល។ ទីភ្នាក់ងារទេសចរណ៍កំពូលៗរបស់ចិន និយាយថា ការធ្វើដំណើរទៅកាន់អន្តរជាតិកំពុងកើនឡើងផងដែរនៅឆ្នាំនេះ ដោយសាររថ្ងៃឈប់សម្រាកត្រូវបានបន្ថែមមួយថ្ងៃទៀត ដល់ចំនួនសរុបរយៈពេល ៩ថ្ងៃទូទាំងប្រទេស៕

