អាជ្ញាធរសុខាភិបាលហ្កាហ្សានិយាយថា ការរឹតបន្តឹងច្រកឆ្លងកាត់ RAFAH គំរាមកំហែងដល់អ្នកជំងឺ

2026/02/16 09:04:14 pm        58

អាជ្ញាធរសុខាភិបាលហ្កាហ្សា បាននិយាយកាលពីថ្ងៃអាទិត្យថា ច្រកឆ្លងកាត់ Rafah ជាមួយប្រទេស អេហ្ស៊ីប កំពុងដំណើរការ ក្រោមរឹតបន្តឹងយ៉ាងតឹងរ៉ឹង ដែលធ្វើឲ្យអ្នកជំងឺរាប់ពាន់នាក់ដែលត្រូវការការព្យាបាលនៅបរទេស ប្រឈមនឹងគ្រោះថ្នាក់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីបានលើកឡើងថា ការបើកឡើងវិញដោយផ្នែកនូវច្រកឆ្លងកាត់នេះ នៅថ្ងៃទី ០២ ខែកុម្ភៈ អនុញ្ញាតឲ្យអ្នកធ្វើដំណើរមួយចំនួនតូចប៉ុណ្ណោះ និងការខ្វះកាតព្វកិច្ចមនុស្សធម៌អប្បបរមាដែលមិនបានជួយដល់អ្នកជំងឺ និងអ្នករងរបួសទេ»។

អាជ្ញាធរបាននិយាយថា អ្នកជំងឺជាង ២០.000នាក់ រួមទាំងករណីធ្ងន់ធ្ងរនៃជំងឺមហារីក ជំងឺបេះដូង ខ្សោយតម្រងនោម និងរបួសធ្ងន់ធ្ងរ កំពុងរង់ចាំការព្យាបាលនៅបរទេស។ ពួកគេបានលើកឡើងពី «សក្ខីកម្មដ៏ឃោរឃៅ និងឈឺចាប់» ពីអ្នកជំងឺដែលបានប្រឈមនឹងការពន្យារពេល និងការរឹតបន្តឹង ដែលធ្វើឲ្យ ការឈឺចាប់ខាងរាងកាយ និងផ្លូវចិត្តរបស់ពួកគេកាន់តែអាក្រក់ឡើងៗ។

មន្ត្រីសុខាភិបាលបានអំពាវនាវឲ្យមានការបើកច្រកឆ្លងកាត់ជាអចិន្ត្រៃយ៍ ដោយគ្មានការរឹតត្បិត ការជម្លៀសជាបន្ទាន់នូវអ្នកជំងឺដែលឈឺធ្ងន់ធ្ងរ និងការបង្កើនចំនួនអ្នកធ្វើដំណើរ ដើម្បីបំពេញតម្រូវការវេជ្ជសាស្រ្តបន្ទាន់។ ពួកគេបានជំរុញឲ្យអង្គការអន្តរជាតិ និងមនុស្សធម៌ធ្វើអន្តរាគមន៍ ដោយពិពណ៌នាអំពីការទទួលបានការព្យាបាលជាសិទ្ធិមនុស្សជាមូលដ្ឋាន ដែលត្រូវបានការពារដោយច្បាប់អន្តរជាតិ។

សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ថា៖«ជីវិតអ្នកជំងឺមិនមែនគ្រាន់តែជាស្ថិតិទេ» ដោយព្រមានថា ការរឹតបន្តឹងជាបន្តបន្ទាប់ អាចនាំឲ្យមនុស្សស្លាប់បន្ថែមទៀត»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm