អ្នកនាំពាក្យយោធាអ៊ុយក្រែននិយាយថា កងទ័ពរបស់ប្រទេសកំពុងប្រឆាំងនឹងកងកម្លាំងរុស្ស៊ីដោយការផ្លាស់ប្តូរតាកទិករបស់ខ្លួនក្នុងពេលមានរលកត្រជាក់ខ្លាំងដែលត្រូវបានគេចាត់ទុកថាជារលកត្រជាក់អាក្រក់បំផុតក្នុងរយៈពេល២០ ឆ្នាំចុងក្រោយនេះ។ លោក Vladyslav Voloshyn អ្នកនាំពាក្យរបស់ក្រុមយោធាភាគខាងត្បូង បាននិយាយដូច្នេះនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ NHK ។

លោក Voloshyn បាននិយាយអំពីរបៀបដែលភាពត្រជាក់កំពុងធ្វើឲ្យប៉ះពាល់ដល់យានដ្រូន។ លោក និយាយថា ថ្មដែលផ្តល់ថាមពលដល់យានដ្រូនដំណើរការខុសគ្នា ហើយភាពត្រជាក់បានកាត់បន្ថយពេលវេលាដំណើរការរបស់យានដ្រូនពាក់កណ្តាល។ លោកបាននិយាយបន្ថែមថា យានដ្រូនដូចគ្នាហោះហើរខុសគ្នានៅពេលដែលដង់ស៊ីតេខ្យល់ទាបខ្លាំង។ លោកបាននិយាយថា កងទ័ពអ៊ុយក្រែនកំពុងយកមកពិចារណាពីថាតើរយៈពេលប៉ុន្មានដែលយានដ្រូនរបស់ពួកគេអាចដំណើរការបាន និងរយៈពេលប៉ុន្មានដែលថ្មរបស់វាអាចប្រើប្រាស់បានក្នុងភាពត្រជាក់។ អ្នកនាំពាក្យរូបនេះបាននិយាយថា កងកម្លាំងរុស្ស៊ីក៏កំពុងតែរងផលប៉ះពាល់ដោយអាកាសធាតុផងដែរ។
រុស្ស៊ីកំពុងប្រើប្រាស់ចំនួនយានដ្រូនតិចជាងកាលពីពេលមុន និងបង្កើនចំនួនកាំភ្លើងធំ និងការវាយប្រហារតាមអាកាសជំនួសវិញ។
