ព្រះខ័នរាជ វ៉ាភ្នំពេញក្រោន ៥ពិន្ទុ តែបើកផ្លូវឲ្យបឹងកេតឡើង Top-6 ក្រោយយកឈ្នះ កំពង់ដេវ៉ា ចុងម៉ោង

2026/02/16 10:52:39 pm        369

ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុម  អឹមអូអាយ កំពង់ដេវ៉ា ដោយលទ្ធផល ២-១ នៅចុងម៉ោង ដើម្បីបង្កើតគម្លាតនាំមុខ ៥ពិន្ទុ លើក្រុមភ្នំពេញក្រោន ដែលឈរលេខ២ បន្ទាប់ពីរងបរាជ័យក្រោមថ្វីជើងម្ចាស់ផ្ទះអង្គរថាយហ្គឺរ  ក្នុងសប្ដាហ៍ទី២១ នៃលីគកំពូលកម្ពុជា ហើយបើកផ្លូវឲ្យក្រុមបឹងកេត ធានាកៅអី ៦ក្រុមកំពូលតារាង(Top-6) ជាផ្លូវការ ទោះបីចាញ់ម្ចាស់ផ្ទះណាហ្គាវើលដ៏ ២-០ កាលពីចុងសប្ដាហ៍កន្លងទៅក្ដី។

សម្រាប់ជំនួបដ៏តានតឹងនៅកីឡដ្ឋានវិសាខា កីឡាករ Shields Connor Jon បានរកគ្រាប់នាំមុខឲ្យព្រះខ័នរាជស្វាយរៀង នៅនាទី១៨ មុនកីឡាករ សាន បូរ៉ា វាយបកគ្រាប់តាមស្មើឲ្យម្ចាស់ផ្ទះ អឹមអូអាយ កំពង់ដេវ៉ា នៅនាទី២៥ ហើយលទ្ធផលនេះ បានរក្សាដល់ចុងម៉ោង ក្រោយមានការវាយសម្រុកគ្នាទៅមក ទើបមានគ្រាប់បាល់កើតឡើងជាថ្មី ពីការស៊ុតរបស់ខ្សែការពារ Odawara Takashi នៅនាទី៨៧ ជួយឲ្យព្រះខ័នរាជស្វាយរៀង ទទួលបានជ័យជម្នះតែម្ដង។

ចំណែកក្រុមភ្នំពេញក្រោន ដែលធ្លាប់ឈ្នះក្នុងដី ៣-០ កាលពីជើងទី១ បានចាញ់អង្គរថាយហ្គឺរ ដោយលទ្ធផល ៤-៣ គួរភ្ញាក់ផ្អើល នៅកីឡដ្ឋានអាគីហ៊ីរ៉ូកាតូ។ ជំនួបដ៏តានតឹងនេះ ត្រឹមរយៈពេល ១១នាទី ភ្នំពេញក្រោន បាននាំមុខក្រុមម្ចាស់ផ្ទះ ២គ្រាប់មុន ដោយកីឡាករ Dyer Moses និង Maksym Priadun តែស្ទើរមិនគួរឲ្យជឿ ដែលអង្គរថាហ្គឺរ បានវាយបក ៤គ្រាប់វិញជាបន្ដបន្ទាប់ ដោយកីឡាករ Kurita ២គ្រាប់ នៅនាទី២៦ និងនាទី៤៩, កីឡាករ Jasuoka Takuto នៅនាទី៣៣ និង Mijland នៅនាទី៤៥+៧ ។ បន្ទាប់ពីមកភ្នំពេញក្រោន ដែលព្យាយាមវាយសម្រុកយ៉ាងខ្លាំង រកបានត្រឹម ១គ្រាប់តាមពីក្រោយទៀតប៉ុណ្ណោះ ដោយ Maksym នៅនាទី៦៨ ហើយលទ្ធផលក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ដោយអង្គរថាយហ្គឺរ បានយកឈ្នះភ្នំពេញក្រោន ៤-៣។

ជាមួយលទ្ធផលផ្ទុយគ្នារវាងបេក្ខភាពប្រជែងជើងឯកលំដាប់កំពូលតារាងទាំងពីរ នាំព្រះខ័នរាជស្វាយរៀង បន្ដឈរកំពូលតារាងមាន ៤៨ពិន្ទុ គ្រាដែលភ្នំពេញក្រោន បន្ដឈរលេខ២ មាន ៤៣ពិន្ទុ ហើយក្រុមទាំងពីរ នៅសល់ ១ប្រកួតទៀត សម្រាប់ជុំទី២ ដោយប្រកួតចុងក្រោយរបស់ភ្នំពេញក្រោន នឹងត្រូវធ្វើការងារធ្ងន់ ទល់នឹងក្រុមវិសាខា ដែលត្រូវការជ័យជម្នះ ដើម្បីរក្សាតំណែង Top-6 ខណៈព្រះខ័នរាជស្វាយរៀង ត្រូវជួបគិរីវង់សុខសែនជ័យ មុនបន្ដការប្រកួតនៅដំណាក់កាលទី២ ចំនួន ២ជុំទៀត។

ដោយឡែកក្រុមបឹងកេត បានចាញ់ម្ចាស់ផ្ទះណាហ្គាវើលដ៏ ២-០ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ។ ២គ្រាប់ ដែលជួយឲ្យក្រុមលោក ឃឹម បូរី ធានាកៅអី Top-6 នេះ ធ្វើសម្រេចដោយកីឡាករ Lucas Venuto នៅនាទីទី១០ និង Weyderson នៅនាទី៧៤ ។ ការបរាជ័យនេះ នាំឲ្យបឹងកេត ត្រូវចាំអ៊ុតលទ្ធផលប្រកួតគូប្រជែង Top-6 របស់ក្រុម អឹមអូអាយ កំពង់ដេវ៉ា ទល់នឹងព្រះខ័នរាជស្វាយរៀង ដ្បិតខ្លួនបានអស់ការប្រកួតក្នុងជុំទី២ គ្រាដែល អឹមអូអាយ កំពង់ដេវ៉ា សល់ ២ប្រកួត តែក្ដីបារម្ភ បានរសាយទៅវិញ បន្ទាប់ពី អឹមអូអាយ កំពង់ដេវ៉ា បានរងបរាជ័យ កាលពីថ្ងៃអាទិត្យ។

ដូច្នេះសម្រាប់កៅអី Top-6 មកទល់ពេលនេះ បានរកឃើញបេក្ខភាព ៥ក្រុមផ្លូវការ ក្រៅពីព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ដែលឈរលេខ១ និងលេខ២ គឺមានអង្គរថាយហ្គឺរ ឈរលេខ៣ មាន ៣៣ពិន្ទុ, ណាហ្គាវើលដ៏ ឈរលេខ៤ មាន ៣២ពិន្ទុ ស្មើគ្នានឹងក្រុមបឹងកេត ដែលឈរលេខ៥ ខណៈវិសាខា ឈរលេខ៦ មាន ២៩ពិន្ទុ នាំមុខ ២ពិន្ទុ លើក្រុម អឹមអូអាយ កំពង់ដេវ៉ា ក្រុមទាំងពីរ ត្រូវរង់ចាំអ៊ុតលទ្ធផលការប្រកួតចុងក្រោយ ដើម្បីកាត់សេចក្ដីបេក្ខភាព Top-6 ចុងក្រោយ ដោយ អឹមអូអាយ កំពង់ដេវ៉ា នឹងត្រូវជួបក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ នាចុងសប្ដាហ៍នេះ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        290
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        360

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm