ពលរដ្ឋភៀសសឹកជាង ៧០០គ្រួសារកំពុងបន្តស្នាក់នៅបណ្តោះអាសន្នក្នុងជំរំវត្តកោគមន

2026/02/16 11:01:34 pm        401

នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះលោក ចន ផល្លីន អភិបាលរងស្រុកបន្ទាយអំពឹល ខេត្ត​ឧត្តរ​មាន​ជ័យ និងជាអនុប្រធានអចិន្រ្តៃយ៍គ្រប់គ្រង់ជំរំភៀសសឹក វត្តកោគមន បានឲ្យដឹងថា ចំនួន​បង​ប្អូន​ប្រជា​ពលរដ្ឋ​ភៀស​សឹក​ប្រមាណ​ជាង​៧០០​គ្រួសារ​ដែល​មិន​អាច​ទាន់​បាន​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​នោះ​បច្ចុប្បន្នកំពុងបន្តស្នាក់នៅបណ្តោះអាសន្ននៅទីតាំងជំរំសុវត្ថិភាពវត្តកោគមន ដោយ​ទទួល​បាន​ការ​មើលថែយ៉ាងម៉ត់ចត់។

តាមរយៈកិច្ចសម្ភាសន៍ជាមួយ BTV លោក ចន ផល្លីន បានលើកឡើងថា រាជាភិបាល និង​អាជ្ញាធរ​ខេត្ត បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះពលរដ្ឋភៀសសឹក ដែល​មិន​ទាន់​អាច​ត្រឡប់​ទៅ​​លំនៅដ្ឋានវិញបាន ជាពិសេស ការគិតគូរលើសុខសុវត្ថិភាពរបស់ពួកគាត់បើ​តាម​លោក​អភិបាល​រង​ស្រុកបន្ទាយអំពឹលបានឱ្យដឹងថា បងប្អូន​ប្រជាពលរដ្ឋ​ភៀស​សឹក​ដែល​កំពុង​បន្ត​ស្នាក់​នៅ​ជា​បណ្តោះអាសន្ននៅជំរុំវត្តកោគមន ភាគច្រើនគឺជាពលរដ្ឋមកពីតំបន់ក្បែរព្រំដែន ជប់គគី ថ្មដោន ប្រាសាទតាមាន់ ប្រាសាទតាក្របី ដោយមួយចំនួនសុទ្ធសឹងជាគ្រួសារកងទ័ព ក្នុង​តំបន់​នោះ​។

ទន្ទឹមគ្នានោះដែរអាជ្ញាធរស្រុកបានរៀបចំកន្លែងឲ្យបងប្អូនស្នាក់នៅដោយមានការហូបចុកស្នាក់សមរម្យ​ផងដែរមិនឲ្យបងប្អូនភៀសសឹកណាមួយមានការលំបាកខ្វះខាតស្រៀងអាហារ ប្រចាំ​ថ្ងៃ​នោះ​ឡើយ​។

សូមបញ្ជាក់ថា ក្រោយមានការប៉ះទង្គិចដោយសង្រ្គាមឈ្លានពានរបស់យោធាថៃ បាន​ធ្វើ​ការ​បាញ់​ប្លោង​មក​លើ​អធិបតេយ្យកម្ពុជា បងប្អូនប្រជាពលរដ្ឋ​ភៀសសឹក​ដំបូង​អាជ្ញាធរ​បាន​រៀបចំ​ឲ្យ​ស្នាក់​នៅ​ជំរំ​វត្តភ្នំកំបោរ ប៉ុន្តែស្នាក់​នៅទីនោះ​មិន​មាន​សុវត្ថិភាព​ដោយ​យោធា​ថៃ​នៅ​បន្ត​បាញ់​ប្លោង​ក៏​បាន​ជម្លៀស​មក​ជំរំចុងកាល់ រួចបន្តឲ្យមកស្នាក់នៅជំរុំវត្តកោគមន វិញដើម្បីងាយ​ស្រួល​ក្នុង​ការ​គ្រប់​គ្រង និងបាននៅក្បែរមូលដ្ឋានរបស់បងប្អូនផងដែរ៕ អត្ថបទ៖ ឃិន សារិទ្ធ

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm